ព័ត៌មានទាន់ហេតុការណ៍៖

មានទំនាស់ពាក្យសម្តីគ្នាតិចតួចសោះបុរសម្នាក់ត្រូវគូជម្លោះកាប់៣ពូថៅ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានគូជម្លោះកាប់ចំនួន៣ពូថៅបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរខណៈរូបគាត់និងជនដៃដល់មានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួចសោះ។ ករណីហិង្សានេះបានកើតឡើងនៅចំណុចភូមិស្នាមពុក​ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២។

    ទាក់ទងនឹងករណីនេះសមត្ថកិច្ចស្រុកឧដុង្គបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង ហាន ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅក្នុងភូមិស្នាមពុល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ចំណែកជនសង្ស័យមានឈ្មោះ ពេជ្រ សោភ័ណ្ឌ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទួលអំពិល ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល។

    ប្រភពបានបន្តទៀតថា ជនសង្ស័យក្រោយពីធ្វើសកម្មភាពរួច​បានរត់គេចខ្លួនបាត់ទៅ។  ករណីនេះផ្តើមឡើងពីទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួចប៉ុណ្ណោះ។  បច្ចុប្បន្នកម្លាំងនគរបាល​កំពុងស្រាវជ្រាវ​តាមចាប់ខ្លួនជនបង្កយកមកសាកសួរដើម្បីកសាងសំណុំ​រឿងអនុវត្តតាមនីតិវិធីបន្ត៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖