ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាកណ្តាលជា​ស្ត្រី​នឹងមានវត្តមានក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ជា​លើក​ដំបូង​នៅ​ប្រទេស​កាតា

ចែករំលែក៖

អាជ្ញាកណ្តាលបាល់ទាត់ជា​ស្ត្រី​នឹង​ចូល​រួម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup ផ្នែក​បុរស​ឆ្នាំ​នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រកួតដែលធ្វើឡើងនៅប្រទេសកាតា

អាជ្ញាកណ្តាលជាស្រ្តីឈ្មោះ Stephanie Frappart របស់បារាំង, SalimaMukansanga របស់ Rwanda និង Yoshimi Yamashita របស់ជប៉ុនត្រូវបានជ្រើសរើសអោយមកគ្រប់គ្រងការប្រកួតនៅប្រទេសកាតា។ ពួកគាត់នឹងត្រូវបានគាំទ្រដោយជំនួយការអាជ្ញាកណ្តាលស្ត្រីនាក់។

អាជ្ញាកណ្តាលនៃក្របខ័ណ្ឌ Premier League លោក Michael Oliver និងលោក Anthony Taylor ក៏ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទទី២១ ខែវិច្ឆិកានៃពានរង្វាន់បាល់ទាត់ពិភពលោកនេះដែរ

លោក Taylor បានដឹកនាំការប្រកួត Euro 2020 រវាងដាណឺម៉ាកនឹងហ្វាំងឡង់ ហើយត្រូវបានគេសរសើរថា មានប្រតិកម្មរហ័សដើម្បីធានាថា ខ្សែការពារ Christian Eriksen បានទទួលការព្យាបាលជាបន្ទាន់បន្ទាប់ពីដួលនៅលើទីលានកាលពីការប្រកួតនោះ

សរុបមកអាជ្ញាកណ្តាល៣៦នាក់ ជំនួយការអាជ្ញាកណ្តាលចំនួន៦៩នាក់ និងមន្ត្រីវីដេអូប្រកួតចំនួន២៤នាក់ត្រូវបានជ្រើសរើសសម្រាប់ការប្រកួត World Cup នៅឆ្នាំនេះ។

ប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ FIFA លោក Pierluigi Collinaបាននិយាយថា ដូចរាល់ដង លក្ខណៈវិនិច្ឆ័យដែលយើងបានប្រើគឺ គុណភាពដំបូង ហើយមន្ត្រីការប្រកួតដែលត្រូវបានជ្រើសរើសតំណាងឱ្យអាជ្ញាកណ្តាលខ្ពស់បំផុតនៅទូទាំងពិភពលោក នេះបញ្ចប់ដំណើរការដ៏វែងមួយដែលបានចាប់ផ្តើមជាច្រើនឆ្នាំមុនជាមួយនឹងការដាក់ពង្រាយអាជ្ញាកណ្តាលស្ត្រីនៅក្នុងការប្រកួតយុវជន និងការប្រកួតកំពូលរបស់ FIFA

លោកបន្តថា “តាម​របៀប​នេះ យើង​បញ្ជាក់​យ៉ាង​ច្បាស់​ថា​វា​ជា​គុណភាព​ដែល​រាប់​សម្រាប់​យើង​មិន​មែន​ភេទ​ទេ។ ខ្ញុំសង្ឃឹមថា នៅថ្ងៃអនាគត ការជ្រើសរើសមន្ត្រីការប្រកួតកីឡាស្ត្រីដ៏ឆ្នើមសម្រាប់ការប្រកួតបុរសសំខាន់ៗ នឹងត្រូវបានចាត់ទុកថាជារឿងផ្លូវការ និងលែងជាឧបសគ្គទៀតហើយ” ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖