ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តី​ជូន​ព័ត៌មាន​ ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់មន្រ្តីជួរមុខ និងក្រុមគោលដៅអាទិភាព ចាប់ពី​ថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូនសាធារណជន មេត្តាជ្រាបថា( គ.វ.ក-១៩) នឹងផ្តល់ការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន សមាជិក សមាជិកា នៃសមាគមសិល្បៈករកម្ពុជា ក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួច មានគម្លាតយ៉ាងតិច៣ខែឡើង បន្ទាប់ពីការ

ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួច ដូចខាងក្រោម៖

ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៥ ជូនដល់មន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ៖

ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅ ថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួច ហើយមានគម្លាតយ៉ាងតិច៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៥ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅតាមមន្ទីរពេទ្យជាតិនានា ដែលមានទី តាំង កាលបរិច្ឆេទ និងពេលវេលា ដូចខាងក្រោម៖

១. មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះអង្គឌួង៖

ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិករដ្ឋសភា និងឥស្សរជនដែលមានតួនាទី ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ហើយបាន ចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ រួច ហើយមានគម្លាតយ៉ាងតិច៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ នៅមន្ទីរពេទ្យកាល់ម៉ែត។

ចំពោះឥស្សរជនដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ ឬដូសជំរុញរួច ហើយមានគម្លាតយ៉ាងតិច៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ សូម អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ នៅមន្ទីរពេទ្យព្រះអង្គឌួង ៕

ដោយ ៖ សិលា


ចែករំលែក៖