ព័ត៌មានទាន់ហេតុការណ៍៖

បើកបរមិនប្រយ័ត្នបណ្ដាលឱ្យបុករថយន្តរងរបួសធ្ងន់ស្រាល០២ នាក់

ចែករំលែក៖

ខេត្តរតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូប៉ះគ្នា បណ្តាលឱ្យយុវជន២នាក់រងរបួសធ្ងន់និងស្រាល។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ តាមផ្លូវជាតិលេខ ៧៨A ក្បែរផ្ទះសំណាក់៩៩៩ ផ្លូវបំបែកជាបួន ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង។ 

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកាមរីហើមបើកបរក្នុងទិសដៅពីកើតមកលិច មកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែម៉ូតូ១គ្រឿងជិះដោយយុវជន២នាក់ ក្នុងទិសដៅពីជើងមកត្បូង មកប៉ះនិងរថយន្តកាមរីហើមកំពុងបើកឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនជិះខាងក្រោយបោកក្បាលនិងកញ្ចក់រថយន្តរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត រីឯអ្នកបើកបរម៉ូតូបានរងរបួសស្រាល។ 

ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះមកធ្វើការវាស់វែងយកមធ្យោបាយទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីសម្របសម្រួលគ្នានៅពេលក្រោយ៕

ដោយ៖ សូរិយា


ចែករំលែក៖