ពលរដ្ឋរាប់ពាន់នាក់ឈរតម្រង់ជួរនៅការាសសាំងក្នុងរដ្ឋធានីកូឡំបូប្រទេសស្រីលង្ការង់ចាំទិញប្រេងឧស្ម័នហ្គាស ក្នុងពេលប្រទេសកំពុងប្រឈមនឹងវិបត្តិ កង្វះថាមពលដោយវិបត្តិសេដ្ឋកិច្ច។
ស្រីលង្កាធ្លាក់នៅក្នុងវិបត្តិទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវតិសាស្ត្ររយៈពេលកន្លងមក ប្រទេសនេះធ្លាក់ក្នុងវិបត្តិកង្វះថាមពល ពិសេសគឺហ្គាសបង្កផលលំបាកយ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ។
លោក Mohammad Shazly អ្នកបើកបរតាក់ស៊ី បានឈរតម្រង់ជួររហូតដល់ថ្ងៃទី៣ ដោយសង្ឃឹមថានឹងទិញបានហ្គាសសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ដែលមានសមាជិក៥នាក់ ។ លោកបន្តទៀតថា មានធុងហ្គាសប្រមាណ ២០០ធុងប៉ុណ្ណោះ ចំណែកពលរដ្ឋប្រមាណ៥០០នាក់ឈរតម្រង់ជួរ ក្នុងស្ថានីយមួយក្នុងរដ្ឋធានីកូឡំបូកាលពីថ្ងៃទី ២០ខែឧសភា ។
លោក Mohammad Shazly បានបញ្ជាក់ទៀតថា គ្មានហ្គាស គ្មានប្រេង យើងមិនអាចធ្វើអ្វីបានឡើយ យើងមិនមានអាហារបរិភោគហើយនៅទីបំផុតយើងនឹងស្លាប់ ។ នៅតាមហាងលក់ហ្គាសនានា កម្លាំងទាហានបានការពារយ៉ាងតឹងតែងបំផុត ដោយខ្លាចពលរដ្ឋនាំគ្នាទៅដណ្តើមយកហ្គាស៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters