ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោតនិងសហការី ដឹកនាំដង្ហែរក្បួន បើកយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២  លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត , លោកអនុប្រធានក្រុមការងារ និង សហការី បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា តាមបណ្តាភូមិទាំង៥ ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ ដង្ហែរក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្នុងមូលដ្ឋានឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលមានសមាជិកចូលរួមដង្ហែរក្បួន សរុបចំនួន១០៤៤នាក់ (ស្រី៣៥៧នាក់ មធ្យោបាយម៉ូតូចំនួន៥៣៨គ្រឿង និងរថយន្តចំនួន៩១គ្រឿង) រួមមាន ÷

     ១-ភូមិគីឡូ៧ ចំនួន២៣៥នាក់ (ស្រីចំនួន១០នាក់ ម៉ូតូចំនួន៩៧គ្រឿង , រថយន្ត០៧គ្រឿង) 

     ២-ភូមិល្វា ចំនួន២៦៥នាក់ (ស្រីចំនួន៩៦នាក់ ម៉ូតូចំនួន១៥០គ្រឿង , រថយន្ត១៨គ្រឿង)

     ៣-ភូមិគីឡូ១០ ចំនួន២១០នាក់ (ស្រីចំនួន៩៨នាក់ ម៉ូតូចំនួន៨០គ្រឿង រថយន្តចំនួន០៨គ្រឿង) 

     ៤-ភូមិបែកអន្លូង ចំនួន២១៨នាក់ (ស្រីចំនួន៧៦នាក់ ម៉ូតូចំនួន១៣៩គ្រឿង , រថយន្ត៣០គ្រឿង) 

     ៥-ភូមិអារក្សត្នោត ចំនួន១១៦នាក់ (ស្រីចំនួន៧៧នាក់ (ម៉ូតូចំនួន៧២គ្រឿង , រថយន្តចំនួន១៣គ្រឿង) 

    ក្នុងនោះ ក្រុមការងារបានឧបត្តម្ភដល់សមាជិកគណបក្សប្រជាជន ដែលចូលរួមដង្ហែរក្បួនឃោសនាបោះឆ្នោត ក្នុងម្នាក់ទទួលបាន១០,០០០រៀល សរុបសមាជិកចំនួន១០៤៤នាក់ ចំណាយអស់ថវិកាចំនួន ១០,៤៤០,០០០រៀល និងទឹកបរិសុទ្ធ១០០យួរ ៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖