ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សប្រជាជនខណ្ឌមានមានជ័យ បានបើកយុទ្ធនាការហែរក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ តាមមូលដ្ឋានសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោក ប៉ា សុជាតិវង្ស អនុប្រធានក្រុមការងារគណបក្សចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្ស ចុះជួយខណ្ឌមានជ័យ ដែលមានសមាជិក សមាជិកា ចូលរួមចំនួន ៣,០១០នាក់។
សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន រូបសញ្ញាទេវត្តាបាចផ្កាឱ្យពរជ័យ ជានិមិត្តសញ្ញា នៅលើសន្លឹកឆ្នោត៕
ដោយ ៖ ភារ៉ា ដង្កោ