ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង៖ “ការជួបជុំគ្នានៅថ្ងៃនេះ គឺបង្ហាញជូនសាធារណៈជនពីកម្លាំងគាំទ្រឥតងាករេអស់មួយជីវិត ជូនគណបក្សប្រជាជនកម្ពុជា”

ចែករំលែក៖

ភ្នំពេញ៖ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌទួលគោក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលមានសមាជិក សមាជិកាគណបក្សប្រជាជន សរុបប្រមាណចំនួន៣០០០ នាក់ ទាំង១០ សង្កាត់ក្នុងខណ្ឌទួលគោក នៅមជ្ឈមណ្ឌលកម្សាន្តព្រីមៀមស្ពតក្លឹប នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។​ នេះបើ​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​គណបក្សប្រជាជនកម្ពុជា​ ។ 

នៅក្នុងពិធីនោះ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានគូសបញ្ជាក់ថា ថ្ងៃនេះ ជាថ្ងៃដំបូងក្នុងការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដូចនេះយើងសូមបង្ហាញបេះដូងជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌទួលគោក និងបងប្អួនប្រជាពលរដ្ឋយើងទាំងមូល ដើម្បីបោះឆ្នោតជូនបេក្ខជនក្រុមប្រឹក្សាទាំង១០សង្កាត់​ គឺបោះឆ្នោតឱ្យខ្លួនយើង។

លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា ដែលចូលរួមហែរក្បួនឱ្យប្រកាន់ខ្ជាប់នូវ ភាពថ្លៃថ្នូរ វិន័យ បន្ថយឱ្យអស់លទ្ធភាពពីការកកស្ទះចរាចរណ៍ និងគោរពច្បាប់ផងដែរ​៕

ដោយ​៖ស​ តារា​


ចែករំលែក៖