ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ៖​ ផ្ញើសារជូនជនរួមជាតិប្ដេជ្ញា រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យបានរឹងមាំ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ​ បានផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ជាក់ស្ដែង​ក្នុងខ្លឹមសាររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើជូនជនរួមជាតិ​ បានប្ដេជ្ញា នឹងអនុវត្តគោលនយោបាយរបស់ខ្លួនឲ្យបានជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យបានរឹងមាំ លើកកម្ពស់ការផ្ដាល់សេវាសាធារណៈបង្កើនកិច្ចគាំពារ​សង្គមជួយជនក្រីក្រ ​និងងាយរងគ្រោះ ​និងអភិវឌ្ឍឃុំ-សង្កាត់ លើគ្រប់វិស័យឲ្យកាន់តែរីក​ចម្រើន​ឡើង ដែល​ឆ្លើយតប​ទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍​ដ៏​ឧត្ដុង្គឧត្ដម​របស់ប្រជាជនគ្រប់ៗរូប​នៅគ្រប់មូលដ្ឋាន។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការគោរព និងការដឹងគុណជូនជនរួមជាតិនៅគ្រប់​ទិសទី​ដែលបានផ្ដល់ការគាំទ្រពេញទំហឹងចំពោះការដឹកនាំ​របស់​គណបក្សប្រជាជនកម្ពុជា អាច​បំពេញ​ភារកិច្ចជូនប្រទេសជាតិ ​និងប្រជាជនប្រកបដោយ​ជោគជ័យតាំងពីដំណាក់កាល​សង្គ្រោះ​ជាតិ​ពី​របបប្រល័យពូជសាសន៍​រហូតមកដល់ដំណាក់កាល​អភិវឌ្ឍន៍​ក្នុងសន្ដិភាពនាបច្ចុប្បន្ន ។

អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិ​ ដែលបានឃើញច្បាស់រួចហើយ ​នូវសកម្មភាព សមិទ្ធផល ​និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន សូម​អញ្ជើញទៅបោះឆ្នោត និង​បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ​ដែល​មានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ឱ្យបាន​គ្រប់គ្នា​កុំបីខាន​ នៅតាមការិយាល័យបោះឆ្នោតក្នុងឃុំ-សង្កាត់របស់បងប្អូន៕

ខាងក្រោមនេះ​មានសារលិខិតលម្អិត​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​៖

ដោយ៖ ស តារា


ចែករំលែក៖