ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ បំភ្លឺ​ឆ្លើយ​តប​ចំពោះ​សំណូមពរ​របស់​ពលរដ្ឋ​ ពាក់ព័ន្ធ​ករណី​សកម្មភាព​ចោរឆក់​យក​ទូរស័ព្ទ​ដៃ​នៅ​ក្នុងភូមិ​ព្រែក​បិ​ ឃុំ​កោះធំ​ខ​ ស្រុក​កោះធំ​

ចែករំលែក៖

  ខេត្តកណ្ដាល​៖​ ​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​កិត្តិយស​សូម​បំភ្លឺ​ឆ្លើយ​តប​ជូន​គណនី​ហ្វេ​ស​ប៊ុក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដែល​បាន​រាយការណ៍​ក្នុង​ប្រអប់​សារ​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ ដែល​មាន​ខ្លឹមសារ​ថា​ ៖​ សូម​ជម្រាប​លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្តកណ្ដាល​ នៅ​ក្នុងភូមិ​ព្រែក​បិ​ ឃុំ​កោះធំ​ខ​ ស្រុក​កោះធំ​ មាន​សកម្មភាព​ចោរឆក់​យក​ទូរស័ព្ទ​ដៃ​ បី​ទៅ​បួន​ករណី​មក​ហើយដោយ​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​កោះធំ​ខ​ មិន​បាន​ទប់ស្កាត់​ និង​បង្ក្រាប​ទាន់​ពេលវេលា​ឡើយ​ ។​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រលប់ថ្ងៃអាទិត្យទី២២​ ខែឧសភា​ ឆ្នាំ​២០២២។ 

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម​ លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ បាន​បញ្ជា​ឲ្យ​លោក​វរសេនីយ៍ឯក​ ស៊ី​ម​ ឃាង​ អធិការ​នគរបាល​ស្រុក​កោះធំ​ ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ខាងលើ​ ។​

​បន្ទាប់​មក​ លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជា​ឲ្យ​ផ្នែក​ជំនាញ​ និង​ប៉ុស្តិ៍​ពាក់ព័ន្ធ​ ត្រូវ​យកចិត្តទុកដាក់​ស្រាវជ្រាវ​ ច្បាម​មុខសញ្ញា​លួច​ឆក់​ផ្សេងៗ​ដើម្បី​មាន​វិធានការ​បង្ក្រាប​ទាន់​ពេល​ ។​

​ជា​លទ្ធផល​ ៖​ នៅ​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៥​ និង​៣០​នាទី​ កម្លាំង​នគរបាល​ផ្នែក​យុត្តិធម៌​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កោះធំ​(​ខ​)​ បាន​បង្ក្រាប​ចាប់​បាន​ជនសង្ស័យ​០១​នាក់​ ដែល​បាន​ឆក់​យក​ទូរស័ព្ទ​ដៃ​ ពី​ជន​រង​គ្រោះ​បាន​សម្រេច​ ៖​ -​ករណី​៖​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរស័ព្ទ​)​ ។​

-​កើតហេតុ​នៅ​ថ្ងៃ​ទី​១៩ឧសភា២០២២​ វេលា​ម៉ោង​ ១៥:៣០​នាទី​ នៅ​ចំណុច​ភូមិ​ព្រែក​បិ​ ឃុំ​កោះធំ​ខ​ ស្រុក​កោះធំ​ ខេត្តកណ្តាល​។​ 

​ជន​រង​គ្រោះ​ឈ្មោះ​ ដំ​ ស្រី​នាថ​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ជ្រុង​រមាស​ ឃុំ​កំពង់​កុង​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​។​

​ជនសង្ស័យ​ ០១​នាក់​ និង​បក្ខពួក​ ៖​ ឈ្មោះ​ ឈុត​ មុន្នី​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​កូន​ជ្រែ​ ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​ ។​

​វត្ថុ​តាង​ចាប់​យក​រួម​មាន​ ៖​ -​ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ Honda​ C125​ ស៊េរី​ឆ្នាំ​២០១៨​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្ដាល​ 1X-2898​ ។​

-​ទូរស័ព្ទ​ដៃ​ ម៉ាក​ Vivo19​ ពណ៌​បៃតងខ្ចី​ (​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​)​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​ បាន​កសាង​សំណុំរឿង​ បញ្ជូន​ខ្លួន​ជនសង្ស័យ​ និង​វត្ថុ​តាង​ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​តាម​នីតិវិធី​ ។​អាស្រ័យ​ហេតុនេះ​ សូម​សាធារណជន​ មេត្តា​ជ្រាប​ ៕

ដោយ​៖សហការី​


ចែករំលែក៖