ភ្នំពេញ៖ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃអាទិត្យទី២២ ខែឧសភា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៤៤នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៨ករណីទូទាំងប្រទេស នៅថ្ងៃទី២២ ខែឧសភានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៤នាក់ រួមមាន ៖ ជួញដូរ ៥ករណី ឃាត់ខ្លួនមនុស្ស ៩នាក់ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ខ្លួនមនុស្ស ៣នាក់ ,ប្រើប្រាស់ ១១ករណី ឃាត់ខ្លួនមនុស្ស ៣២នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែឧសភា រួមមាន ៖
-មេតំហ្វេតាមីន(Ice) ស្មេី ៩៩០៥,៣១ក្រាម និង៣កញ្ចប់តូច ។
-កេតាមីន(Ke) ស្មេី ២៨៩០,០ក្រាម ។
-អ៊ិចស្តាស៊ី(mdma) ស្មេី ២៦១០,០ក្រាម ។
-ហេរ៉ូអ៊ីន(Heroine) ស្មេី៣២០៦,៩៧ក្រាម ។
-នីមេតាហ្សាប៉ាម(N-zapam) ស្មេី ២៨៨២,៨៨ក្រាម ។
លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៧អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១០ករណី ឃាត់ ២៨នាក់ ស្រី ២នាក់ ចាប់យកIce ៩៨៨៤,៣៦ក្រាម, Ke ២៨៩០,០ក្រាម, MDMA ២៦១០,០ក្រាម, Heroine ៣២០៦,៩៧ក្រាម និងN-zapam ២៨៨២,៨៨ក្រាម។
២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២,៧៧ក្រាម។
៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។
៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១០,០ក្រាម។
៥ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨,១៨ក្រាម។
៦ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៧ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ៕
ដោយ៖សហការី