ព័ត៌មានទាន់ហេតុការណ៍៖

Man City គ្រងជើងឯក Premier League ជាលើកទី៤ក្រោយឈ្នះតែ១ពិន្ទុប៉ុណ្ណោះពីជើងឯករង Liverpool

ចែករំលែក៖

ក្រុម Manchester City បានធ្វើការវាយបកដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងការស៊ុតបញ្ចូលទីចំនួន៣គ្រាប់ក្នុងរយៈពេល៥នាទីដើម្បីផ្តួលក្រុម Aston Villa និងឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ខណៈដែលឱកាសនៃពានរង្វាន់នេះប៊ីសនឹងខកចិត្តដោយសារការប្រកួតចុងក្រោយនៃរដូវកាលនេះនៅឯកីឡដ្ឋាន Etihad។ ការឈ្នះពានរង្វាន់នេះគឺឈ្នះតែ១ពិន្ទុប៉ុណ្ណោះលើក្រុមលេខ២ Liverpool ដែលបានយកឈ្នះ Wolver ។

ក្រុមរបស់លោក Pep Guardiola ត្រូវការជ័យជម្នះដើម្បីឈ្នះពានជាលើកទី៤របស់ពួកគេក្នុងរយៈពេល៥រដូវកាល ប៉ុន្តែកំពុងប្រឈមមុខនឹងការរំពឹងទុកនៃការបញ្ចប់រដូវកាល ខណៈដែលការប្រកួតនោះត្រូវក្រុមភ្ញៀវរកបាន២គ្រាប់ដោយកីឡាករ Matty Cash និង Philippe Coutinhoបានធ្វើឱ្យក្រុម Aston Villa នាំមុខ ២-០ នៅនាទីទី៣៧ និងនាទីទី៦៩។

អ្នកចាត់ការទូទៅរបស់ Aston Villa លោក Steven Gerrard បានព្យាយាមបិទ និងរារាំងមិនឲ្យកើតមានគ្រាប់បាល់ ប៉ុន្តែក្រុម Man City បានប្រែក្លាយការប្រកួតជាជ័យជម្នះយ៉ាងធំធេងដែលវាយបកវិញរហូតដល់៣គ្រាប់។ គ្រាប់ទី១រកបានដោយកីឡាករ Ilkay Gundoganក្នុងនាមជាអ្នកជំនួស Bernardo Silva នៅនាទីទី៧៦, គ្រាប់ទី២រកបានដោយកីឡាករ Rodri នៅនាទីទី៧៨ និងគ្រាប់ទី៣រកបានដោយកីឡាករ ស Ilkay Gundogan ដដែលនៅនាទីទី៨១ ដែលស៊ុតផុតដៃអ្នកចាំទី Robin Olsen របស់ក្រុម Aston Villa ។

Man City ត្រូវការ៣ពិន្ទុជាចាំបាច់ ខណៈដែលក្រុម Liverpool យកឈ្នះ Wolverhampton Wanderers ៣ទល់១ ដោយគ្រូបង្វឹក Man City លោក Guardiola បានដឹកនាំក្រុមឈ្នះជើងឯករដូវកាលនេះ ។

នេះជាពានរង្វាន់ធំក្នុងស្រុកមួយដែលក្រុម Man City ឈ្នះក្រោយពីក្រុមនេះបានធ្លាក់ចេញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ក្រោមថ្វីជើងក្រុម Real Madrid។ សម្រាប់ក្រុម Aston Villa បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ១៤នៅរដូវកាលនេះ ដែលធ្វើឲ្យក្រុមនេះនៅបន្តលេងក្នុងក្របខ័ណ្ឌ Premier League ទៀតនៅរដូវកាលក្រោយ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)


ចែករំលែក៖