ភ្នំពេញ ៖ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២២ មានចំនួនសរុបមាន៣០២,៨១២នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៨៧,៣៣៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៥,៤៧៧នាក់។ នេះបើយោងតាមការបង្ហោះរបស់ផេក ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
ក្រសួងទេសចរណ៍បញ្ជាក់ថា, គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៥៩,៤២១នាក់
* ខេត្តបាត់ដំបង ៣៨,២១០នាក់
* រាជធានីភ្នំពេញ ៣៧,១៥២នាក់
* ខេត្តកំពត ៣០,១០៥នាក់
* ខេត្តកែប ២៣,៨៤៩នាក់
* ខេត្តសៀមរាប ២២,៩៤៣នាក់
* ខេត្តកំពង់ស្ពឺ ១៦,៦៨៨នាក់។
ក្រសួងទេសចរណ៍បន្តថា, បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនជាង៣០ម៉ឺននាក់ ខណៈដែលថ្ងៃអាទិត្យនេះជាថ្ងៃទី១៥ជាប់គ្នា ដែលកម្ពុជាពុំមានអ្នកឆ្លងជំងឺកូវីដ-១៩ ៕
ដោយ ៖ ស តារា