ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលាម្នាក់រងរបួសសន្លប់ស្តូកស្តឹងខណៈជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យុវសិស្សម្នាក់រងរបួសសន្លប់ស្តូកស្តឹងក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៦និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ 

ប្រភពពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកឃ្លីកពណ៌សមួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1AA-4158 បេីកបរដោយយុវសិស្សម្នាក់ឈ្មោះ លេង វាសនា មុខរបរជាសិស្សថ្នាក់ទី១២” L ” នៃវិទ្យាល័យនេតយ៉ង់ មានទីលំនៅក្នុងភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាកឃ្លីកពណ៌សដូចគ្នា មិនស្គាល់ស្លាកលេខ និងមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីជើងទៅត្បូង មិនប្រកាន់ស្តាំ(ចេញពីតូបហូបបាយ)ក៏ជ្រុលទៅបុកម៉ូតូសិស្សសាលាពេញទំហឹងបណ្តាលឱ្យធ្លាក់ចូលប្រឡាយ និងអ្នកបើកបរសន្លប់ស្តូកស្តឹង ចំណែកជនបង្កលើកម៉ូតូបើកគេចខ្លួនបាត់ស្រមោល។     

 ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យដោយខ្លួនឯង និងមិនមានការវាស់វែងពីសមត្ថកិច្ចជំនាញនោះទេ ដោយសារភាគីម្ខាងទៀតមិនស្គាល់ស្លាកលេខម៉ូតូ និងមិនស្គាល់អត្តសញ្ញាណ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖