ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពសុីម៉ាក់​ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទAN-M66 ទម្ងន់ជិត១.០០០គីឡូក្រាម​ដែលបានស្រង់ពីបាតទន្លេចតុមុខកន្លងទៅនោះ បានសម្រេចជោគជ័យ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២២នេះ​ នៅការដ្ឋានអង្គភាពសុីម៉ាក់​ ក្រុមជំនាញគ្រាប់បែកអង្គភាពសុីម៉ាក់​ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទAN-M66 ទម្ងន់ជិត១.០០០គីឡូក្រាម​ដែលបានស្រង់ពីបាតទន្លេចតុមុខកន្លងទៅនោះ បានសម្រេចជោគជ័យមួយជំហានហេីយ​ ដោយបានដោះបន្សាបគីបផ្ទុះក្បាលខាងមុខប្រកបដោយជោគជ័យ។ ការដំណេីរការដោះបន្សាបគ្រាប់បែកនេះត្រូវបានសិក្សាពីគោលការណ៍សុវត្ថិភាពនិងលក្ខណ:បច្ចេកទេសយ៉ាងល្អិនល្អន់។ នេះបើយោងតាមការបញ្ជាក់ អោយដឹងពី លោក ហេង រតនា អគ្គនាយក សុីម៉ាក់កម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ។ 

លោកបានថ្លែងថា, គ្រាប់បែកនេះត្រូវដោះបន្សាបគីបផ្ទុះផ្នែកកន្ទុយមួយទៀត​ ដែលអាចរៀបចំកាត់បន្សាបក្នុងពេលឆាប់ៗនាមុខនេះ។ 

លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់កម្ពុជាបានឱ្យដឹងតាមបណ្តាញសង្គមនៅថ្ងៃ៨រោច ខែពិសាខឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃច័ន្ទទី២៣ ខែឧសភា ឆ្នាំ២០២២នេះថា «នៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញនោះទេ គឺស្ថិតនៅឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ បានបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 មានទម្ងន់ប្រមាណ២៣០គីឡូក្រាម ចំនួនមួយគ្រាប់»។

មន្ត្រីជំនាញរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ បានបោសសម្អាតគ្រាប់បែកមួយគ្រាប់ដែលមានទម្ងន់រហូតដល់ប្រមាណ២៣០គីឡូក្រាម ស្ថិតនៅក្នុងខេត្តកណ្តាល។

អគ្គនាយកអង្គភាពស៊ីម៉ាក់កម្ពុជា លោក ហេង រតនា បានលើកឡើងថា គ្រាប់បែកដែលបោះសម្អាតបាននេះ ត្រូវបានកម្លាំងជំនាញបានដោះបន្សាបគ្រាប់បែកនេះ និងបានដឹកជញ្ជូនទៅទីតាំងអង្គភាពស៊ីម៉ាក់ប្រកប ដោយសុវត្ថិភាពហើយ ៕

ដោយ ៖ សិលា


ចែករំលែក៖