ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជូនស្ត្រី២នាក់ពាក់ព័ន្ធករណីជួញសារធាតុញៀនទៅសាលាដំបូងនៅថ្ងៃ២៤ខែឧសភាស្អែក

ចែករំលែក៖

ខេត្តរតនគិរី ៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២និង៣០នាទី កម្លាំងអធិការនគរបាលក្រុងបានលុង បានចុះបង្ក្រាបករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​(ដោយប្រេីវិធានញុះញង់)​ ឃាត់ខ្លួនបាន២មុខសញ្ញា​ នៅចំណុចខាងកេីតព្រលានយន្តហោះ​ ស្ថិត នៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក​ ក្រុងបានលុង ដោយមានការសម្របសម្រួលនីតិវិធី ពីលោក​ លាង​ អ៊ូ​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

លោក ហួត បូរី អធិការនគរបាលក្រុងបានលុង បានឲ្យដឹងនៅថ្ងៃទី២៣ឧសភាថា កម្លាំងជំនាញនៃអធិការក្រុងបានលុង បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាស្ត្រី ភេទពាក់ព័ន្ធនឹងករណីគ្រឿងញៀនយកមកអធិការក្រុងបានលុង​ ដេីម្បីធ្វេីការសាកសួរ​។

ជនសង្ស័យ២នាក់ ១-ឈ្មោះ​ ហោ​ បូឡែន​ ភេទស្រី​ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈេី មានទីលំនៅបច្ចុប្បន្ន នៅផ្ទះជួលភូមិថ្មី សង្កាត់ឡាបានសៀក​ ក្រុងបានលុង ខេត្តរតនគិរីនិង២-ឈ្មោះ​ នាង​ សារ៉ាន់ ភេទស្រី​ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកាត់ដេរ​ មានទីលំនៅបច្ចុប្បន្ន នៅផ្ទះជួលភូមិជ័យជំនះ សង្កាត់ឡាបាន សៀក​ ក្រុងបានលុង ខេត្តរតនគិរី។

វត្ថុតាងដកហូតរួមមាន÷

១-ម្ស៉ៅក្រាមថ្លាពណ៌ស ចំនួន១៣កញ្ចប់ ១ថង់ធំល្មម​ ១២ថង់តូច​(មិនទាន់ថ្លឹង)។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់​ រួមទាំងវត្ថុតាងកំពុងឃាត់ និងរក្សាទុកបណ្តោះ អាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ តាមនីតិវិធីបន្ត៕

ដោយ៖ សូរិយា


ចែករំលែក៖