ខេត្តឧត្ដរមានជ័យ ៖ ពិធីកម្ទេចគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានធ្វើឡើង នៅវេលាម៉ោង ៨៖០០នាទីថ្ងៃទី ២៣ ខែឧសភា២០២២ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ក្នុងពិធីនោះដែរ ដោយមានការចូលរួម វត្ដមាន នាយឧត្ដមសេនីយ៍គន់ គីម អាជ្ញាធរ មន្រ្ដីជំនាញ រួមទាំងកងកំលាំងប្រដាប់អាវុធទាំងបី។
ក្នុងនោះរួមមានកងកំលាំងមូលដ្ឋានកងរាជ អាវុធហត្ថ ស្រុកចំនួន១៥នាក់ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចូលរួមនិងការពារពិធីកំទេចមីនគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបានរុករកឃើញនៅការដ្ឋានបោសសំអាត ធានាសុវត្ថិភាពដល់ដំណើរការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សារីយ៍នយោបាយឈ្នះឈ្នះ ។
កម្ទេចមីនគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួមមានមាន÷
១/ មីនប្រឆាំងថ្មើរជើង
–POMZ ២ ចំនួន០១គ្រាប់
-PMD៦ ចំនួន ៨៥គ្រាប់
-TYPE៦៩ ចំនួន ០៣គ្រាប់
២/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
-PG២ ចំនួន ០១ គ្រាប់
-RPG ៧ ចំនួន ០៤ គ្រាប់
-RPG ៩ ចំនួន ០១ គ្រាប់
-Mortar ៦៩មម ចំនួន ០១ គ្រាប់ សរុប ៩៦ គ្រាប់
ស្ថិតនៅ ភូមិ ជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុក អន្លង់វែងខេត្តឧត្តរមានជ័យ ៕
ដោយ៖ ប៉ែន នួន