ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុករតនមណ្ឌលបង្រ្កាបនិងឃាត់ខ្លួន​បបុរសម្នាក់ក្នុងករណីគ្រឿង​ញៀន

ចែករំលែក៖

ខេត្ត​បាត់ដំបង ​៖​ ជនសង្ស័យ​មម្នាក់រួម​នឹង​គគ្រឿងញៀនមួយចំនួនត្រូវ​បានកម្លាំងនគរបាលស្រុករតនមណ្ឌល​ បង្រ្កាប​ និងឃាត់ខ្លួន​ជជាក់ស្ដែងពាក់ព័ន្ធ​នឹងករណី​ជួញ​ដូរ​គ្រឿង​ញៀន​ខុសច្បាប់​។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាននគរបាល​ខេត្ត​បបាត់ដំបងបានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២២។ 

   របាយការណ៍​ដដដែលបន្តថា​ ករណី​ឃាត់ខ្លួនជនសង្ស័យ​ខខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង​២​និង៣៥នាទីរសៀល​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២​ នៅចំណុចឆកកណ្តាលស្ថិតក្នុងភូមិបឹងប្រីយ៍ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ 

   ជនសង័្សយឈ្មោះ វ៉ែន វេត ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិបឹងប្រីយ៍ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង(អ្នករក្សាទុក)។

    ប្រភពដដែលបន្តថា​ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌលបានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ក៏ដូចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នឹង បានចុះបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១ករណី​។ ជជាក់ស្ដែងកម្លាំងសមត្ថកិច្វបានចាប់យកវត្ថុតាងរួមមាន៖​ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន០៤ថង់ សង្ស័យជាសារធាតុញៀន​, ទូរស័ព្ទដៃ ម៉ាកអូប៉ូ ពណ៌ទឹកមាសចំនួន០១​គ្រឿង។

   បច្ចុប្បន្ន​សសមត្ថកិច្ចនគរបាលស្រុកបានរៀប​ចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំ​នាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖អារុណ​រះ


ចែករំលែក៖