ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណជាង ២០គីឡូក្រាមត្រូវបានមន្រ្តីជំនាញដកហូត

ចែករំលែក៖

ខេត្តតាកែវ និងខេត្តប៉ៃលិន៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ និងខេត្តប៉ៃលិន​ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ និងសារធាតុគីមីហាមឃាត់ដែលប៉ះពាល់សុខភាពអ្នកបរិភោគតាមរយៈការចុះត្រួតពិនិត្យនៅលើទីផ្សារ ម៉ាត និងទីតាំងផលិតម្ហូបអាហារជាដើម។ នេះបេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ។ 

ប្រភពដដែលបន្តថា​ គោលបំណងគឺដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋទូទៅ ចៀសវាងការទិញទំនិញដែលមិនមានអនុលោមភាពយកទៅប្រើប្រាស់ ក៏ដូចជាបរិភោគផងដែរ។

យោងតាមលទ្ធ មន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ២០.៧០គីឡូក្រាម និងពិន័យអន្តរការណ៍ទៅតាមនីតិវិធី។

ជាមួយគ្នានោះ​ នៅថ្ងៃដដែល​ មន្រ្តីជំនាញ ក.ប.ប. ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ចាត់វិធានការទៅតាមនីតិវិធី​ច្បាប់​ ចំពោះដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំង​ ក្នុងចំណោម ២៥ស្ថានីយ​ និងដេប៉ូដែលបានត្រួតពិនិត្យ និងព្រមទទួលពិន័យអន្តរការណ៍ផងដែរ។​ ក្នុងការទប់ស្កាត់អំពើមិនសុចរិត និងការពារសិទ្ធិរបស់អ្នកប្រើប្រាស់ក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈ ដើម្បីស្វែករកភាពមិនអនុលោមណាមួយ ចៀសវាងការកេងប្រវ័ញ្ចណាមួយពីអតិថិជនដែលជាអ្នកប្រើប្រាស់៕

ដោយ​៖សហការី​


ចែករំលែក៖