ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពិជ័យសេនា ទៀ បាញ់ អបអរសាទរចំពោះការធ្វើម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ អបអរសាទរចំពោះការធ្វើម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាមនាពេលនេះ ដំណើរការប្រកបដោយជោគជ័យ និងទទួល បានមេដាយមាសមេដាយប្រាក់ មេដាយសំរិទ្ធ ច្រើនជាងគេនៅក្នុងបណ្តាប្រទេសអាស៊ាន ដែលបានចូលរួម ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាន នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ។ 

ក្រសួងការពារជាតិ បានបញ្ជាក់ថា, នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២. សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានអនុញ្ញាតជូនលោក នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅប្រទេសវៀតណាម។

នៅក្នុងជំនួបពិភាក្សានេះ សម្តេចពិជ័យសេនា ទៀ បាញ់ អបអរសាទរចំពោះការធ្វើម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាមនាពេលនេះ ដំណើរការប្រកបដោយជោគជ័យ និងទទួល បានមេដាយមាសមេដាយប្រាក់ មេដាយសំរិទ្ធ ច្រើនជាងគេនៅក្នុងបណ្តាប្រទេសអាស៊ាន ដែលបានចូលរួម ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ។

សម្តេចពិជ័យសេនា និងលោក នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សង បានឯកភាពបន្តអនុវត្តតាម ស្មារតីជំនួបប្រាស្រ័យមិត្តភាពការពារជាតិកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រី លើកទី១ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ នៅខេត្តប៊ិញភឿក ប្រទេសវៀតណាម។ ជាមួយគ្នានេះ កងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក៏ បានឯកភាពបន្តដាក់ចេញទិសដៅការងារបន្ត និងប្តេជ្ញារួមគ្នាធ្វើការឱ្យកាន់តែជិតស្និទ្ធ បន្តអនុវត្តផែនការកិច្ចសហ ប្រតិបត្តិការ MoU រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពទាំងអស់ ដែលបានលើកឡើងក្នុងកិច្ចពិភាក្សា ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅ មកដល់ប្រជាជន និងកងទ័ពប្រទេសទាំងពីរបានរួមចំណែកដល់សន្តិភាពស្ថិរភាពនិងកំណើនវិបុលភាពក្នុងតំបន់។

សម្តេចពិជ័យសេនា និងលោក នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង ក៏បានធ្វើការវាយតម្លៃចំពោះ សភាពការណ៍ ដែលកំពុងវិវត្តនាពេលបច្ចុប្បន្ននេះនៅក្នុងតំបន់ និងសកលលោក និងគាំទ្រជំរុញដោះស្រាយបញ្ហា មីយ៉ាន់ម៉ា ជម្លោះសមុទ្រចិនខាងត្បូង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុង

បង្កវិនាសកម្មយ៉ាងធំធេងដល់សម្ភារៈ ទ្រព្យសម្បត្តិ និងជីវិតមនុស្ស និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបការ លំបាកទៀតផង។

សម្តេចពិជ័យសេនា និងលោក នាយឧត្តមសេនីយ៍ ហ្វា វ៉ាន់ ហ្សង នឹងបន្តរួមគ្នាអនុវត្តទៅតាមលទ្ធ ផលដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានជំនួបជាមួយលោក ផាម មិញ វិញ នាយករដ្ឋមន្ត្រី នៃសាធារណ រដ្ឋសង្គមនិយមវៀតណាម នៅអំឡុងពេលស្នាក់អាស្រ័យនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ឱ្យកាន់តែប្រសើរ ឡើង និងសម្រេចជោគជ័យថែមទៀតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង ប្រវត្តិសាស្ត្រ ។ល។ ៕

ដោយ ៖ សិលា


ចែករំលែក៖