ព័ត៌មានទាន់ហេតុការណ៍៖

បេីករថយន្តមកបាញ់មេឃ៤គ្រាប់រួចហើយគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ​៖​ ស្នូរផ្ទុះអាវុធចំនួន៤គ្រាប់បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ចំណែកជនបង្កហេតុបានបេីករថយន្តគេចខ្លួនបាត់​ស្រមោលទៅ។ 

    ហេតុការណ៍​ផ្ទុះអាវុធខាងលេីនេះបា​នបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់​ ថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០២២​ នៅចំណុចមុខវត្តតិក្ខបញ្ញោ​ ភូមិតិក្ខបញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFord ពណ៌ខ្មៅ​មិនចាំស្លាកលេខមិនដឹងបេីកមកពីណាទៅណានោះទេ បានមកឈប់នៅកន្លែងកេីតហេតុហើយអ្នកបើកបរបានដកកាំភ្លេីងខ្លីបាញ់មេឃចំនួន៤គ្រាប់ រួចក៏បេីករថយន្តគេចខ្លួនបាត់ទៅ។ 

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងនិងយកសំបកគ្រាប់យកទៅរក្សាទុករង់ចាំស្រាវជ្រាវតាមចាប់ជនបង្កហេតុយកមកដាក់ទោសតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖