ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង័្សយ២នាក់ក្នុងករណីរំលោភលេីទំនុកចិត្តនិងអ្នកទទួលបញ្ចាំ

ចែករំលែក៖

    ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលបានចុះបង្ក្រាប​ករណី​រំលោភលើទំ​នុក​ចិត្ត(​បញ្ចាំម៉ូតូ)០១​ករណី​និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន២នាក់​បញ្ជូនទៅសាកសួរនៅស្នងការដ្ឋានខេត្តបាត់ដំបង។

    មន្ត្រីនគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ​ ប៉េ សីហា (ហៅខ្វាក់) ភេទ​ប្រុស​ អាយុ​៣៨ឆ្នាំ​ មានទីលំនៅ​ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង​(អ្នកយកម៉ូតូទៅបញ្ចាំ) និងទី២-ឈ្មោះ អ៊ូច សារ៉ន ភេទប្រុស អា​យុ​ ៥៣ឆ្នាំ មានទីលំនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបា​ត់ដំបង(អ្នកទទួលបញ្ចាំ)។

    ចំណែកវត្ថុតាងដែលដកហូតមានម៉ូតូ​ម៉ាកហុងដាឌ្រីមចំនួន០៦គ្រឿង និងម៉ូតូម៉ាកហុងដាស្គូពីចំនួន០៣គ្រឿង។ 

    គួរបញ្ជាក់ថា កាលពីថ្ងៃទី​១៣ ខែឧសភា​ ឆ្នាំ​២០២២​ វេលាម៉ោង​ប្រមាណ១៥និង៣០​នាទី  នៅ​ចំណុច​ភូមិ​រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង​ ជនសង្ស័យ​ឈ្មោះ ប៉េ សីហា បានខ្ចីម៉ូតូគេ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខបន្ទាយមានជ័យ 1C-6938 ពីជនរងគ្រោះឈ្មោះ ខៀវ សុថា ភេទប្រុស អាយុ៤​៤ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ដើម្បីទៅហូបចំណីអាហារនៅខាងក្រៅ តែពេលខ្ចីម៉ូតូបាន​ហេីយជននេះក៏យកទៅបញ្ចាំនឹងឈ្មោះ អ៊ូច សារ៉ន​ ដោយគ្មានឯកសារអ្វីទាំងអស់ ។

    ដោយឃើញសកម្មភាពរបស់ជនសង័្សយបែប​នេះជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមក​សមត្ថកិច្ចនគរបាលហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេតយ៉ាងដិតដល់មក ទើបសមត្ថកិច្ចឈានដល់ការឃាត់​ខ្លួនជនសង័្សយ រួចនាំទៅ​ដល់កន្លែងទទួលបញ្ចាំធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងនិងដកហូតម៉ូតូរបស់ជនរងគ្រោះរួមនឹងម៉ូតូពាក់ព័ន្ធផ្សេងទៀតសរុបចំនួន៩គ្រឿង។

    បច្ចុប្បន្ន​ជនសង្ស័យនិងអ្នកទទួលបញ្ចាំត្រូវបានសមត្ថកិច្ចការិយាល័យ​ជំនាញ​កំពុង​ក​សាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់​ការ​បន្ត​តាម​នីតិវិធី​  រីឯម៉ូ​តូជនងគ្រោះត្រូវបានប្រគល់ជូនម្ចាស់វិញផងដែរ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖