ខេត្តបាត់ដំបង ៖ ពលរដ្ឋដាំដំឡូងប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅស្រុករុក្ខគីរី ។
ប្រជាកសិករម្នាក់រស់នៅចំណុចរណ្តៅបេ ស្ថិតក្នុងភូមិស្វាយយ៉ ឃុំមុរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះថា, គ្រួសារលោកបាននាំគ្នាចុះទៅគាស់ដីដើម្បីដាំដំឡូងក៏បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ បន្ទាប់មកក៏បានរាយការណ៍ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមុខរាហ៍ដើម្បីប្រមូលយក។
បន្ទាប់ពីសមត្ថកិច្ចចុះទៅប្រមូល ក៏បានពិនិត្យឃើញថា គ្រាប់យុទ្ធភណ្ឌទាំងអស់នោះមាន ៖
-គ្រាប់ប្រភេទ ៦០មីលីម៉ែត្រចំនួន ១៨គ្រាប់ ដែលផលិតនៅប្រទេសចិន ។
-ក្បាលគ្រាប់ចំនួន ១៧គ្រាប់និងគីបបំបែក ចំនួន០៩គ្រាប់។
បន្ទាប់មកផ្នែកជំនាញបានរាយការណ៍ជូនទៅអង្គភាពកំចាត់មីនដើម្បីចុះមកយកទៅរក្សាទុកផងដែរ៕
ដោយ៖ចន្ទ លីហ្សា