ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានហេីយរត់មិនរួចត្រូវពលរដ្ឋដេញចាប់បានប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចកាលពីវេលាម៉ោង១៧និង០៥នាទី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

   ជនសង្ស័យឈ្មោះ ជឿន​ ចាន់កក្កដា​ ភេទប្រុស អាយុ៣៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

   ចំណែកជនរងគ្រោះឈ្មោះ សឿន​ ស្រីនុត​ ភេទស្រី អាយុ២៧ឆ្នាំ​ មុខរបរកម្មការិនីរោងចក្រ​ ស្នាក់នៅភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូចេញពីបន្ទប់ជួលដេីម្បីទៅរកទិញម្ហូបនៅម្តុំរោងចក្រQMI ដោយទុកទូរស័ព្ទម៉ាកoppo​ នៅហោប៉ៅខាងក្រោយ​។ បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​មកពីក្រោយធ្វេីសកម្មភាពឆក់យកទូរស័ព្ទបានសម្រេចរួចព្យាយាមជិះម៉ូតូគេចខ្លួន តែភ្លាមៗនោះជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីក្រោយស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរជួយដេញតាមរហូតទៅដល់មុខហាងនំប៉័ងភ្នំពេញ ផ្លូវជាតិលេខ៤​ ទេីបប្រជាពលរដ្ឋជិះម៉ូតូកៀរបណ្តាលឱ្យម៉ូតូជនសង្ស័យទៅបុកនឹងរ៉ឺម៉កកង់បីដួលទៅនឹងថ្នល់ត្រូវប្រជាពលរដ្ឋឃាត់ប្រគល់ជូនសមត្ថកិច្ចតែម្តង។ 

    បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖