ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនព្រោះជាប់ពាក់ព័ន្ធករណីលួចម៉ូតូ។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២២និង៣០នាទី​ ថ្ងៃទី២៥ខែ ឧសភាឆ្នាំ២០២២​ នៅចំណុចភូមិត្រពាំងល្វា១​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

  ជនសង្ស័យឈ្មោះ ឌី សារ៉ាក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ 

   ចំណែកជនរងគ្រោះឈ្មោះសៀម​ សៀវម៉ី​ ភេទស្រី អាយុ២៣ឆ្នាំ​ ស្នាក់នៅភូមិត្រពាំងល្វា១​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

    សម្ភារះដកហូតបានមានម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DP-0035 ។ 

    តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះកំពុងដឹកអីវ៉ាន់ឱ្យភ្ញៀវ​ ពេលនោះមានប្អូនប្រុសជនរងគ្រោះបានខលមកប្រាប់ថា មានគេលួចម៉ូតូបាត់ហេីយ។ ភ្លាមនោះជនរងគ្រោះក៏ជិះម៉ូតូជាមួយមិត្តភក្តិដេីររកនៅម្តុំមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រាប់តែឃេីញជនសង្ស័យចំនួន២នាក់កំពុងជិះម៉ូតូរបស់ខ្លួនក៏ស្រែកថាចោរៗ ហើយជិះតាមពីក្រោយរហូតទៅដល់បុរីសន្តិភាព២​ សង្កាត់ចោមចៅទី២​ ទេីបជនសង្ស័យដួលម៉ូតូក៏ត្រូវប្រជាពលរដ្ឋដេញឃាត់បានម្នាក់ប្រគល់ជូនសមត្ថកិច្ចតែម្តង។ 

    បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍មូលដ្ឋាននគរបាលកាកាបទី១កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖