ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធករណីរក្សាទុកអាវុធខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

   ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំពាក់ព័ន្ធករណីរក្សាទុកអាវុធខុសច្បាប់ ដោយកម្លាំងសមត្ថកិច្ចដកហូតបានកាំភ្លេីងខ្លីមួយដេីម។ 

    ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០២២​ នៅចំណុចផ្ទះល្វែងមួយកន្លែងក្នុងភូមិប៉ប្រកជេីង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

    ជនសង្ស័យទី១ឈ្មោះ វង់​ សេរីភូមិ​ ភេទប្រុស អាយុ២២ឆ្នាំ​ មុខរបរជាងជួសជុលរថយន្ត​ ស្នាក់នៅភូមិកាកា​ប​ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ 

ជនសង្ស័យទី២ឈ្មោះ ទុយ​ សុវណ្ណរិទ្ធ​ ភេទប្រុស អាយុ១៥ឆ្នាំ​ ស្នាក់នៅភូមិចំការឪឡឹក២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

  សម្ភារដកហូតបានមាន៖ កាំភ្លេីងខ្លីមួយដេីមម៉ាករ៉ូឡូ​ និងម៉ូតូមួយគ្រឿង ។ 

    តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា​ មុនឃាត់ខ្លួនជនសង្ស័យខាងលេី​ មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថាមានករណីវាយតប់គ្នាហើយពេលសមត្ថកិច្ចចុះទៅដល់កន្លែងកេីតហេតុក៏ឃេីញជនសង្ស័យទាំង២​ ទេីបសុំធ្វេីការឆែកឆេរលេីដងខ្លួន ពេលនោះក៏ឃេីញកាំភ្លេីងខ្លីមួយដេីម។ 

    ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖