ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំវេទិកាពិភាក្សា ស្តីពី “វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុតិ្តធម៌នៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលសេរីភាព ជាន់ផ្ទាល់ដី។
វេទិកាពិភាក្សា ប្រព្រឹត្តឡើងក្នុងគោលបំណងជជែកដេញដោលជាសាធារណៈ ជាមួយបណ្តាញ សារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដោយធ្វើការផ្សាយផ្ទាល់តាមរយៈទំព័ហ្វេសប៊ុករបស់ អង្គភាព និងបណ្តាសារព័ត៌មាននានា លើវិស័យសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌ បន្ទាប់ពីរាជរដ្ឋាភិបាលបាន អនុវត្តគោលនយោបាយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌កន្លងមក។ កិច្ចសន្ទនានេះនឹងធ្វើឱ្យឃើញនូវតម្លាភាព និងគណនេយ្យភាព នៃកិច្ចប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ ក៏ដូចជារដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ខ្ពស់លើ ការផ្តល់សេវាយុត្តិធម៌សាធារណៈ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់និន្នាកា អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ចូលរួមទទួលយកព័ត៌មាន សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សាធារណជន។
វាគ្មិនកិត្តិយសដែលនឹងអញ្ជើញចូលរួម៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ
ក្រសួងយុត្តិធម៌។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ ០៩២ ៨៧២ ៣៣៥/ ០១០ ២៥៨ ៩៦៧ ៕
ដោយ ៖ សិលា