ព័ត៌មានទាន់ហេតុការណ៍៖

Premier League យល់ព្រមលើសំណើទិញយកក្លិប Chelsea ក្នុងតម្លៃ៥.៣៣ពាន់លានដុល្លារ

ចែករំលែក៖

ម្ចាស់ទិញក្លិបថ្មី Boehly-Clearlake ដែលបានយល់ព្រមលក្ខខណ្ឌក្នុងការទិញ Chelsea ក្នុងតម្លៃ៤.២៥ពាន់លានផោន (៥.៣៣ពាន់លានដុល្លារ) កាលពីដើមខែនេះដោយបានឆ្លងកាត់ការសាកល្បងដោយម្ចាស់ និងនាយក Premier League ដែលបាននិយាយកាលពីថ្ងៃពុធ ទី២៤ឧសភាដែលបើកផ្លូវសម្រាប់ការកាន់កាប់របស់ក្លិប។

សំណើនេះក៏ត្រូវការការយល់ព្រមពីរដ្ឋាភិបាលអង់គ្លេសផងដែរ មុនពេលដែលម្ចាស់ក្លិបថ្មីអាចបញ្ចប់ការទិញយក ដោយនៅសល់មួយសប្តាហ៍ទៀត មុនពេលអាជ្ញាប័ណ្ណប្រតិបត្តិការបច្ចុប្បន្នរបស់ក្លិបនឹងផុតកំណត់នៅថ្ងៃទី៣១ ខែឧសភា។

លីគបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមប្រឹក្សាភិបាលបានអនុវត្តការចរចារបស់ម្ចាស់ និងនាយក (OADT) របស់ Premier League ដល់នាយកអនាគតទាំងអស់ ហើយបានអនុវត្តការយកចិត្តទុកដាក់ជាចាំបាច់។ សមាជិកនៃសម្ព័ន្ធដែលទិញក្លិបគឺជាសាខារបស់ Clearlake Capital Group, LP, Todd Boehly, Hansjorg Wyss និង Mark Walter។ ពេលនេះក្លិប Chelsea នឹងធ្វើការជាមួយរដ្ឋាភិបាលពាក់ព័ន្ធដើម្បីទទួលបានអាជ្ញាប័ណ្ណចាំបាច់ក្នុងការបញ្ចប់ការកាន់កាប់”។

ប្រភពដែលដឹងអំពីស្ថានភាពត្រូវបានសារព័ត៌មានប្រាប់រ៉យទ័រមកចុះផ្សាយថា រដ្ឋាភិបាលអង់គ្លេសគ្រោងនឹងអនុម័តការលក់ បន្ទាប់ពីម្ចាស់ក្លិប Chelsea លោក Roman Abramovich បានផ្តល់ការធានាថា គាត់នឹងមិនទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះទេ។

ក្លិបតោខៀវ Chelsea បានបញ្ចប់រដូវកាល២០២១-២០២២ ក្នុងចំណាត់ថ្នាក់លេខ៣នៅ Premier League និងបានធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្រោយពីចាញ់ក្រុមខ្លាំងមកពីអេស្ប៉ាញ Real Madrid ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖