ព័ត៌មានទាន់ហេតុការណ៍៖

យោធភូមិភាគទី៤ បិទបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ទី៤ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងនិយោជិត ចំនួន ១០សង្កាត់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំរដ្ឋបាលក្រុងសៀមរាប បានបើកកិច្ចប្រជុំបិទបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ទី៤ (ដូសជំរុញ) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងនិយោជិត ចំនួន ១០ សង្កាត់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យោធភូមិភាគទី៤ រួមជាមួយនឹងក្រុមការងារ ដែលបានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរង នៃគណៈអភិបាលក្រុង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងអធិការនគបាលក្រុងសៀមរាបផងដែរ។

លោកមេបញ្ជាការរង បានលើកសរសើរពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រុមគ្រូពេទ្យ យោធភូមិភាគទី៤ និងការចូលរួមសហកាយ៉ាងយកចិត្តទុកដាក់ពីរដ្ឋបាលក្រុង ស្រុក ខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានធ្វើអោយការអនុវត្តតាមនូវបទបញ្ជារបស់ប្រធានអនុគណៈកម្មការចំពោះកិច្ចក្រសួងការពារជាតិ និងបទបញ្ជាមេបញ្ជាការកងទ័ពជើងគោក បានប្រគល់ភារកិច្ចឲ្យក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យោធភូមិភាគទី៤ ប្រព្រឹត្តទៅមានភាពរលូន។ ដោយសរុបលទ្ធផលនៃការចាក់ចំនួន ១០សង្កាត់ ក្នុងក្រុងសៀមរាប (ទាំងប័ណ្ណក្រសួងការពារជាតិ និងប័ណ្ណក្រសួងសុខាភិបាល) ដោយគិតចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានចំនួនសរុប ៣០.១៨០ នាក់។

លោកឧត្តមសេនីយ៍ទោ សុក រីនណា បានសំណូមពរអាជ្ញាធរជួយជំរុញបករជាពលរដ្ឋដែលមិនទាន់បានចាក់ដូសជំរុញ ឲ្យពួកគាត់បានទៅចាក់នៅមណ្ឌលសុខភាព ឬទីកន្លែងដែលមានផ្តល់សេវាចាក់វ៉ាក់សាំង និងផ្សព្វផ្សាយអំពីរយៈពេលនៃប្រសិទ្ធភាពរបស់វ៉ាក់សាំងនៅក្នុងរាងកាយមនុស្សអោយពួកគាត់បានយល់ច្បាស់ ដើម្បីចូលរួមទប់ស្កាត់ពីការឆ្លងជំងឺបំលែងថ្មី៕

ដោយ ៖ សហការី


ចែករំលែក៖