ភ្នំពេញ ៖ ជនសង្ស័យ៣នាក់មានជំនាញខាងដើរលួចម៉ូតូ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួននៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង០១៖០០នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះលេខ១៤៤E ផ្លូវជាតិលេខ៥ ក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះមាន៖ ១-ឈ្មោះ មុីត មូស្លីម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ស្នាក់នៅក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។
២-ឈ្មោះ ឈា ញ៉ាញ់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។
៣-ឈ្មោះ សេន ស្មាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ(២) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ សុះ តហៀត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរគ្រូបង្រៀន មានទីលំនៅផ្ទះលេខ១៤៤ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
+សម្ភារបាត់បង់មានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មំ 1I-6803លេខតួរ+ម៉ាស៊ីន5803006 ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានទុកម៉ូតូក្នុងផ្ទះចាក់សោ.កម៉ូតូត្រឹមត្រូវ រួចចេញទៅក្រៅបាត់។ លុះក្រោយមកមានជនសង្ស័យចំនួន៤នាក់មកធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះបានសម្រេច រួចជិះគេចខ្លួនបាត់អស់ទៅ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យនៅប៉ុស្តិ៍ ដែលក្រោយពីទទួលបណ្តឹងរួចមកសមត្ថកិច្ចជំនាញខណ្ឌ+ប៉ុស្តិ៍បានធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យរហូតឈានទីឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២២ វេលាម៉ោង១០ៈ០០នាទីនៅចំណុចភូមិ២ សង្កាត់ច្រាំងចំរេះ១ នាំយកមកប៉ុស្តិ៍ច្រាំងចំរេះទី១ធ្វើការសួរនាំនិងចាត់ការតាមនីតិវិធី។
ចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងស្វែងរកបក្ខពួកនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភុំដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ ៖ ជីណា