ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំពាក់ព័ន្ធករណីយកម៉ូតូអ្នកស្គាល់គ្នាទៅបញ្ចាំ។
ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខធនាគារកាណាឌីយ៉ា តាមបណ្តោយមហាវិថីចោមចៅ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះវីន វន ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ចំណែកជនរងគ្រោះឈ្មោះ លីសេង ហ៊ាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យបានមកជួបជនរងគ្រោះនៅបន្ទប់ជួលក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងសុំស្នាក់នៅមួយយប់។ បន្ទាប់មកជនសង្ស័យក៏និយាយរកទិញម៉ូតូរបស់ជនរងគ្រោះម៉ាកPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IH-3140។ លុះព្រឹកឡេីងជនសង្ស័យបានសុំសាកម៉ូតូ ពេលនោះជនរងគ្រោះក៏ព្រមឱ្យសាក ស្រាប់តែជនសង្ស័យយកទៅបញ្ចាំបាត់។
ប្រភពដដែលបានបន្តថា លុះមកដល់វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យបានទាក់ទងទៅជនរងគ្រោះឱ្យផ្ញើឯកសារម៉ូតូទៅឱ្យរូបគេ តែជនរងគ្រោះមិនផ្ញេីឱ្យទេ រួចរាយការណ៍ទៅសមត្ថកិច្ចដោយណាត់ជួបជនសង្ស័យ រួចក៏ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ