ភ្នំពេញ ៖ បុរសម្នាក់ពិកាស្វិតដៃជើងមួយចំហៀងដោយសារគ្រោះថ្នាក់ចរាចរណ៍ សព្វថ្ងៃគាត់រស់នៅផ្ទះជួលពីរនាក់ប្រពន្ធ ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានជីវភាពខ្វះខាត តែគាត់នៅតែតស៊ូធ្វើការទាំងពីរនាក់ប្តីប្រពន្ធ គឺប្តីរកការងារបានធ្វើជាភ្នាក់ងារលក់ដីឡូត៍ ប្រពន្ធជាកម្មកររោងចក្រ។ ដោយជីវភាពខ្វះខាត លោក អ៊ុយ ចន្នី អាយុ២៩ឆ្នាំ ដែលជាជនពិការស្វិតដៃនិងជើងមួយចំហៀង ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវបង្ខំចិត្តធ្វើដំណើរដោយថ្មើរជើងចេញពីផ្ទះជួលឆ្ពោះទៅកន្លែងធ្វើការនៅដីឡូត៍យ៉ាងឆ្ងាយទាំងលំបាក។
ស្ថានភាពតស៊ូជាក់ស្តែងដោយខំប្រឹងប្រែងបំពេញការងារទាំងលំបាក មិនដើរសុំទានគេឡើយ។
ការតស៊ូក្នុងជីវិតរបស់ជនពិការរូបនេះ គឺបានដឹងដល់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រហូតដល់លោកមានការកោតសរសើរព្រមជាមួយនិងការអាណិតអាសូរ ទើបនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ក្រុមការងារ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកកង់១ និងសម្ភារ ថវិកាមួយចំនួនទៅជូនដល់លោក អ៊ុយ ចន្នី ទុកជាការសម្រាលបន្ទុក និងជាការចែករំលែកជួយអ្នកដែលចេះតស៊ូពិតប្រាដក្នុងគ្រាលំបាក៕
ដោយ ៖ សហការី