ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយានបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីរំលោភសេពសន្ថវៈលើនារី២នាក់រហូតបានសម្រេច។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ តាក វុត្ថា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
ប្រភពបន្តថា ចំណែកនារីរងគ្រោះម្នាក់ អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងម្នាក់ទៀតអាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅឃុំស្វាយចេក ស្រុករំដួល។
សមត្ថកិច្ចបញ្ជាក់ទៀតថា កាលពីថ្ងែទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១និង០៣នាទីព្រឹក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយតាយានសមត្ថកិច្ចបានទទួលពាក្សបណ្តឹងពីប្រជាពលរដ្ឋចំនួន២នាក់ (ដោយផ្ទាល់) ដែលបានប្តឹងថា នៅថ្ងែទី១៤ខែឧសភាឆ្នាំ២០២២ វេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈ្មោះ តាក វុត្ថា បានដើរមកបន្ទប់ជួលរបស់ខ្លួន រូចក៏បានគោះទ្វារបន្ទប់ ពេលនោះខ្លួនក៏បានឡើងបើកទ្វារស្មានតែអ្នកជួលបន្ទប់នៅជាមួយខ្លួនចេញពីធ្វើការពេលយប់ ស្រាប់តែជនសង្ស័យបានស្ទុះចូលក្នុងបន្ទប់របស់ខ្លួន រូចក៏ចាប់រំលោភបានសម្រេចតែម្តង។
ក្រោយមកឈ្មោះ តាក វុត្ថា បាននិយាយគំរាមនាងមិនឱ្យមាត់ទេ តែបើនាងខ្ញុំមាត់ឬក៏និយាយប្រាប់គេវានិងសម្លាប់នាងខ្ញុំចោល។
ប្រភពបន្តថា រហូតដល់វេលាម៉ោង៤និង២៣នាទីរសៀល ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២២ឈ្មោះ តាក វុត្ថា ក៏បានមកបន្ទប់ជួលឈ្មោះស. រ.ដ រួចក៏បានចាប់រំលោភនាងបានសម្រេច(ត្រូវជាសង្សារនឹងគ្នា)។
ក្នុងករណីនេះជនសង្ស័យឈ្មោះ តាក វុត្ថា បានសារភាពប្រាប់សមត្ថកិច្ចថាខ្លួនពិតជាបានរំលោភអ្នកទាំង២ខាងលើនេះពិតប្រាកដមែន ។
សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលធ្វើតេស្តគឺមានសារធាតុញៀននៅក្នុងខ្លួនផងដែរ។
បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖យឹម សុថាន