ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ជួបសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិកបក្សសង្កាត់ សំបួរមាស

ចែករំលែក៖

ខេត្ត​កំពង់ចាម ​៖​ ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិក សមាជិកាគណបក្សសង្កាត់សំបួរមាសប្រមាណជិត ៥០០នាក់ និងការដាក់ចេញនូវយុទ្ធសាស្ត្រនានាជូនដល់សមាជិក សមាជិកា និងសកម្មជន ក្នុងការចុះធ្វើសកម្មភាពស្វែងរកការគាំទ្រ និងសុំភាពយុត្តិធម៌ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

 ពិធីនេះក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់លោក សុខ សុីឡូ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម លោក អុិត ប្រាំង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រងកំពង់ចាម និងលោក ខ្លូត ផន សមាជិកគណៈកម្មការការកណ្ដាល អនុប្រធានគណៈប្រចាំការគណបក្សខេត្ត និងដោយមានការចូលរួមពី គណៈអចិន្ត្រៃយ៍គណៈបក្សខេត្ត/ក្រុង/សង្កាត់ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង/សង្កាត់ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណសួនក្រញូងនគរបាជ័យ ក្រុងកំពង់ចាម៕

ដោយ​៖សហការី​


ចែករំលែក៖