ចំណេះដឹងទូទៅ ៖ បើយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសៅរ៍ទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងថា តើអ្នកបើកបរអាយុយ៉ាងតិចប៉ុន្មានអាចប្រឡងយកបណ្ណបើកបរបាន?
ចម្លើយ៖ បណ្ណបើកបរនីមួយៗកំណត់អាយុតាមប្រភេទដូចខាងក្រោម៖
• ប្រភេទ ក និង ខ ត្រូវមានអាយុ១៨ឆ្នាំ យ៉ាងតិច
• ប្រភេទ គ និង ឃ១ ត្រូវមានអាយុ២២ឆ្នាំ យ៉ាងតិច
• ប្រភេទ ឃ២ និ ង ត្រូវមានអាយុ២៤ឆ្នាំ យ៉ាងតិច។
ជាមួយគ្នានេះនៅថ្ងៃដដែល ក្រសួងសាធារណការ ក៏បានបង្ហាញពីផ្លាកសញ្ញា” ផ្លូវមានផ្លាកសញ្ញាសម្គាល់សិទ្ធិអាទិភាព និងផ្លូវគ្មានផ្លាកសញ្ញា” តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ?
ដូច្នេះអ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ៕
ដោយ៖សហការី