ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីឆាដជួបសន្ទនាជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេស ចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖   ថ្ងៃទី ៨ ខែមករាឆ្នាំ ២០២៥តាមម៉ោងក្នុងតំបន់ លោក Mahamat Idriss Deby Itno ប្រធានាធិបតីឆាដបានជួបសន្ទនាជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិននៅក្រុង N’Djiamena។ 

      គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Mahamat Idriss Deby Itno បានលើកឡើងថា លោកប្រធានរដ្ឋចិន Xi Jinping ជាមេដឹកនាំប្រទេសធំដែលមានចក្ខុវិស័យវែងឆ្ងាយ ដែលបានដឹកនាំប្រទេសចិនសម្រេចបាននូវការរីកចម្រើនខាងសេដ្ឋកិច្ច និងដើរតួនាទីសំខាន់លើឆាអន្តរជាតិ។ ក្នុងកិច្ចសហប្រតិបត្តិការជាមយួយអាហ្វ្រិក ប្រទេសចិនបានប្រកាន់ខ្ជាប់នូវការគោរពទៅវិញទៅមក សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាដែលទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន។ គេហទំព័រ «CCFR China state-controlled media » ប្រទេសឆាដគាំទ្រយ៉ាងមុតមាំចំពោះប្រទេសចិនក្នុងការគាំពារបូរណភាពទឹកដី និងសម្រេចការបង្រួបបង្រួម ក៏ដូចជាប្រឆាំងចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ ប្រទេសចិនបានខិតខំប្រឹងប្រែងដើម្បីគាំពារសច្ចយុត្តិធម៌ពិភពលោក និងបានដើរតួនាតីជាលក្ខណៈស្ថាបនាសម្រាប់ការដោះស្រាយបញ្ហាក្តៅៗ។

  គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Wang Yi បានថ្លែងថា ប្រទេសចិនផ្តួចផ្តើមគំនិតជានិច្ចថា មិនបែងចែកប្រទេសធំឬតូច ខ្លាំងឬខ្សោយនោះទេ គឺស្មើភាពទាំងអស់ ប្រទេសចិនប្រឆាំងរាល់ការគាបសង្កាត់ដោយកម្លាំងបាយ និងឯកតោភាគីនិយម ហើយមានឆន្ទៈបន្តផ្តល់ការគាំទ្រគ្នាជាមួយប្រទេសឆាដ ដើម្បីពួតដៃគ្នាកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី៕

ដោយ ៖ សិលា


ចែករំលែក៖