ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកលំផាត់ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តរតនគិរី ៖ កាលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង២២និង១៥នាទីយប់កំលាំងអធិការនគរបាលស្រុក លំផាត់ បានសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសេដា ចុះធ្វេីរដ្ឋបាលជំហរលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិសមុទ្រលេី ឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរីបានជួបមុខសញ្ញាគួរឱ្យសង្ស័យចំនួន០២នាក់ភេទប្រុសជិះម៉ូតូក៏បានឆែកឆេរឃើញសង្ស័យជាសារធាតុញៀនចំនួន០២ថង់តូច ដាក់ក្នុងហោប៉ៅខោ។

ការឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលើមានការសម្របសម្រួល   នីតិវិធីពីលោកកែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

តាមរបាយការណ៍របស់នគរបាលស្រុកលំផាត់បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ វី ហឿង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិលើឃួន ឃុំគិចុង ស្រុកបកែវ ខេត្តរតនគិរី។ 

២-ឈ្មោះ សល់ រ៉ា ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិលើឃួន ឃុំគិចុង ស្រុកបកែវ ខេត្តរតនគិរី។                 

វត្ថុតាងចាប់យករួមមាន ៖

១-ម្សៅក្រាមថ្លាពណ៌ស០២កញ្ចប់តូចមិនទាន់ថ្លឹង។

២-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកអូប៉ូ។

៣-ប្រាក់រៀលចំនួន១.០០០រៀល។

៤-ម៉ូតូ១គ្រឿងម៉ាកអុីចសេនធេីរពណ៌ខ្មៅ (គ្មានស្លាកលេខ)។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនិងវត្ថុតាងបានឃាត់ និងរក្សាទុកបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដេីម្បីអនុវត្តន៍តាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖