ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនឃាតកដែលកាត់ក្បាលប្រពន្ធខ្លួនឯងទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យជាប្តីដែលកាត់ក្បាលប្រពន្ធព្រោះតែរឿងប្រចណ្ឌត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌទួលគោកបញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២២​នេះ​។

   ប្រភពបានបញ្ជាក់ថា ជន​ដៃដល់​ជា​ឃា​តករូប​នោះត្រូវ​បាន​កម្លាំង​នគរបាល នៃ​ស្នងការ​ដ្ឋាននគរ​បាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង​កម្លាំងស្នងការ​ដ្ឋាននគរបាល​ខេត្តតាកែវ តាម​ស្រាវជ្រាវ​រហូត​ដល់ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ បន្ទាប់​ពី​ជនដៃដលរូបនេះអារ.ក​កា​ត់​ក្បាល​ប្រពន្ធ​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​​ក្នុង​បន្ទប់​ជួល​លេខ​៧ ជាន់​ទី​១ ផ្ទះ​លេខ​១៥ ផ្លូវ​លេខ​៥៣០ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

    ជន​ដៃដល់​ជា​ឃា​តករូប​នេះត្រូវ​សមត្ថកិច្ច​ឱ្យដឹង​ថា មានឈ្មោះ ភួង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅភូមិ​តាំង​ញាតិ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​វិញ​មានឈ្មោះ លី ស្រី​នុ​ច ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ផ្នែក​អនាម័យនៅ SUNWAY TOURL KORK CITY និង​មានស្រុក​កំណើត​នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ស្ត្រី​រង​គ្រោះ​រូប​នេះត្រូវ​បាន​ប្តី​កា​ត់​.កស​ម្លា​.ប់​នៅ​ក្នុង​បន្ទប់​ជួល ហើយ​ក៏​យក​ក្បាល​ច្រកចូល​ក្នុង​បាវ រួច​យក​ទៅ​បោះចោល​នៅកន្លែង​ចំណត​ម៉ូតូ ។ តាម​សមត្ថកិច្ច​​បានឱ្យដឹង​ដែរថា ករណី​ខាងលើ​នេះ​គឺ​ផ្តើម​ចេញពី​ទំនាស់​រឿង​ប្រចណ្ឌ​ ។ សមត្ថកិច្ច​ក៏​ប​ញ្ជាក់ទៀតថា ជនដៃដល់​រូប​នេះ គឺ​ជាមនុស្ស​មាន​ជំងឺ​សរសៃ​ប្រសាទ​ផងដែរ ។

    បើ​តាម​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ជួលបាន​ឱ្យដឹង​ថា ជន​រង​គ្រោះ​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ជាមួយ​ប្តី​តាំងពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២២​មក​ម្ល៉េះ​។ នៅ​ក្នុង​ការ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ បុរស​ជា​ប្តី​តែងតែមាន​ទំនាស់​គ្នា​រឿង​ប្រចណ្ឌ​ ហើយ​បន្ទាប់​ពី​កា​ត់​កស​ម្លា​ប់​ប្រពន្ធ​រួច បុរស​ជា​ប្តី​ក៏​បាន​រត់គេច​ខ្លួន​ទៅ​ស្រុក​កំណើត ហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌទួលគោក សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តាម​រក​ឃាត់ខ្លួន​ដល់​ស្រុក​កំណើត​នៅ​ខេត្តតាកែវ ។ ប៉ុន្តែ​ត្រូវ​បាន​ជន​ដៃដល់​ដឹងខ្លួន​ក៏​គេច​មក​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌ​ព្រែក​ព្រៅ រាជធានី​ភ្នំពេញ តែ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​តាម​ឃាត់ខ្លួន​បាន រួច​បញ្ជូន​មក​កាន់​អធិការដ្ឋានខណ្ឌទួលគោកដើម្បី​ចាត់ការ​តាម​ច្បាប់​៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖