ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្តកំពត​ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

ចែករំលែក៖

ខេត្ត​កំពត ​៖​ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃ ចន្ទ១៥រោច ខែ ពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត​ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

កិច្ចប្រជុំនាព្រឹកនេះដើម្បីពិនិត្យ និងពិភាក្សាលើ៖

១.របាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមេសា ឆ្នាំ២០២២ ។ 

២.សេចក្តីរាយការណ៍របស់លោកស្នងការនគរបាលខេត្ត ពាក់ព័ន្ធលើការងារ៖

-ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

-បញ្ហាគ្រឿងញៀន

-ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព

៣.សេចក្តីរាយការណ៍របស់លោក លោកស្រីអភិបាល នៃគណៈអភិបាល ក្រុង ស្រុក៕

ដោយ​៖សហការី​


ចែករំលែក៖