ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់! រថយន្តមិនស្គាល់ម៉ាកបើកបុកគោ៧ក្បាលងាប់អស់៥ក្បាលនៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានសត្វគោ​ចំនួន៥ក្បាលក្នុងចំណោម៧ក្បាលបានងាប់ស្តូកស្តឹងនៅលើផ្លូវ​ជាតិ​លេខ៣១៤D បង្ករឱ្យមាន​ការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ចចុះ​មកជួយ​សម្រួលចរាចរណ៍ និង​ស្វែងរក​ម្ចាស់​គោ​ខណៈដែលមានរថយន្តមិនស្គាល់ម៉ាកបើកបុក។

    ​ហេតុការណ៍នេះបានកើត​ឡើងកាលពី​វេលា​ម៉ោង៩ និង៤៥នាទីយប់​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២២ នៅលើ​ផ្លូវជាតិ​លេខ៣១៤D ត្រង់ចំណុច​មុខ​ផ្សារ​កំពង់រោទ៍ ស្ថិតនៅ​ក្នុងភូមិ​ស្វាយ​អា​ណាត ឃុំ​ញរ ស្រុក​កំពង់រោទ៍ ខេត្តស្វាយរៀង​។

   ​សមត្ថកិច្ចនគរបាលបានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿងមិន​ស្គាល់អត្តសញ្ញាណ បានធ្វើដំណើរពី​ទិស​ខាងត្បូងទៅ​ទិស​ខាងជើងដោយបានបោះពួយ​យ៉ាង​លឿន​   លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ  ក៏បាន​បុក​រះ​សត្វ​គោចំនួន៧ក្បាលដែល​កំពុងតែ​ដេកនៅលើ​ផ្លូវជាតិ បណ្ដាលឱ្យ​សត្វ​គោចំនួន៥ក្បាលបាន​ងាប់ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

    ​ប្រភព​បានឱ្យដឹង​ទៀ​តថា ក្នុងចំណោម​សត្វ​គោទាំង៥ក្បាលដែល​បាន​ងាប់នោះ គឺមានសត្វ​គោ៤ក្បាលជា​របស់​ឈ្មោះ ឆេន សុ​វ​ណ្ណី ភេទ​ស្រី អាយុ៤៨ឆ្នាំ និង​សត្វ​គោ១ក្បាល​ទៀតជា​របស់​ឈ្មោះ ភោគ វ​ល័​ក្ខ ភេទ​ស្រី អាយុ៤៥ឆ្នាំ ដោយ អ្នក​ទាំងពីរមាន​ទីលំនៅនៅ​ភូមិ​ស្វាយ​អាណា​ត ឃុំ​ញរ ស្រុក​កំពង់រោទ៍ ខេត្តស្វាយរៀង ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖