ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាលស្រុកបាកាន​ ចុះបង្ក្រាបក្រុមក្មេងទំនើង​ ១៦នាក់​ ពាក់ព័ន្ធ​ករណី​ជិះម៉ូតូកែច្នៃខុសបច្ចេកទេស​ និងបង្ហោះម៉ូតូ

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់ ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ចន្ទ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំង​នគរបាលស្រុកបាកាន​ សហការ​ជាមួយ​កម្លាំងប៉ុស្តិ៍ត្រពាំងជង​ ចុះបង្ក្រាបក្រុមក្មេងទំនើងជិះម៉ូតូកែច្នៃខុសបច្ចេកទេសនិងបង្ហោះម៉ូតូ​ កាលពីវេលាម៉ោង​ ៦​និង០៥នាទីល្ងាចថ្ងៃទី២៩​ ខែឧសភា​ម្សិលមិញនេះ​ នៅចំណុចលើផ្លូវជាតិលេខ ៥ ស្ថិតនៅភូមិក្រោលក្របី​ ឃុំត្រពាំងជង​ ស្រុកបាកាន​។ 

របាយការណ៍របស់លោកវរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកាន​ បានបន្តថា​ ជាលទ្ធផលឃាត់ខ្លួនបានមនុស្សចំនួន ១៦នាក់​ រួមមានដូចខាងក្រោម៖

១.ឈ្មោះ ថា ម៉េងស៊ឺ ភេទប្រុសអាយុ ១៩ ឆ្នាំរស់នៅភូមិតាកុក ឃុំរំលេច។

២.ឈ្មោះ សួរ សៀងហៃ ភេទប្រុស អាយុ ២០ឆ្នាំរស់នៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង។

៣.ឈ្មោះ វណ្ណី ចាន់ណា ភេទប្រុស អាយុ ១៨ ឆ្នាំរស់នៅភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល។

៤.ឈ្មោះ ធឿន ប៊ុនថៃ ភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិខ្នារទទឹងឃុំខ្នារទទឹង។

៥. ឈ្មោះ ជុន សាវី ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិប្រឡាយរំដេង ឃុំរំលេច។

៦.ឈ្មោះ មឿន ប៊ុណ្ណាតភេទប្រុសអាយុ ១៦ ឆ្នាំរស់នៅភូមិស្នាយទោល ឃុំត្រពាំងជង។

៧.ឈ្មោះ បូរ វិចិត្រ ភេទប្រុសអាយុ ១៦ ឆ្នាំរស់នៅភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ។

៨.ឈ្មោះ លី ឡុង ភេទប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិក្ដីឈ្នួល ឃុំត្រពាំងជង។

៩.ឈ្មោះ លី សុីអៀង អាយុ ១៦ ឆ្នាំរស់នៅភូមិដូងជ្រុំ ឃុំបឹងបត់កណ្ដោល។

១០.ឈ្មោះ ជុំ សេងហាក់ ភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិត្រពាំងជងឃុំត្រពាំងជង។

១១. ឈ្មោះ លន បញ្ញា ភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិត្រពាំងជងឃុំត្រពាំងជង។

១២. ឈ្មោះ ខាត់ រតនា ភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិត្រពាំងជងឃុំត្រពាំងជង។

១៣.ឈ្មោះ និត បញ្ញា ភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិក្ដីឈ្នួលឃុំត្រពាំងជង។

១៤.ឈ្មោះ សុខ បូរ៉ា ភេទប្រុសអាយុ ២១ឆ្នាំរស់នៅភូមិបាក់ព្រីងឃុំស្នាមព្រះ។

១៥. ឈ្មោះ ឃាង វ៉ាឃីម ភេទប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិត្រពាំងជងឃុំត្រពាំងជង។

១៦.ឈ្មោះ ទូច មករា ភេទប្រុសអាយុ ២០ ឆ្នាំរស់នៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្ដៀង។

ក្រោយ​ប្រតិបត្តិការ​ កម្លាំងសមត្ថកិច្ច​បានចាប់យកវត្ថុតាងរួមមាន៖ម៉ូតូចំនួន ១៣គ្រឿង​ រួចបានបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីនាំយកមកចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖