ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីអគ្គិសនីកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦ និង១៤នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F4) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់គីឡូម៉ែត្រលេខ៦ (២)សង្កាត់ទួលសង្កែ (៣)សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានឱ្យដឹងទៀតថា ក៏ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១២ (GS12-F3) មូលហេតុបណ្តាលមកពីមានកំហូចខ្សែបណ្តាញតង់ស្យុមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (២)សង្កាត់គោករការ ខណ្ឌព្រែកព្នៅ (៣)សង្កាត់ស្នោរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (៤)ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាលផងដែរ។
បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
ដោយ៖ស តារា