ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ បង្ហាញពីរូបថត និងវ៉ែនតា ពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ដល់ដើមឆ្នាំ១៩៩៩ ពេលនោះដេក ដើរ ឈរ អង្គុយនឹកគិតចង់បានសន្តិភាពដើម្បីមានឱកាសកសាងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីរូបថត និងវ៉ែនតា ពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ដល់ដើមឆ្នាំ១៩៩៩ ពេលនោះដេក ដើរ ឈរ អង្គុយនឹកគិតចង់បានសន្តិភាពដើម្បីមានឱកាសកសាងប្រទេស ។ 

សម្តេចតេជោ បានមានប្រសាសន៍ថា, រូបថតមួយសន្លឹកនេះខ្លួនខ្ញុំក៏មិនដែលបានឃើញដែរទើបតែថ្ងៃនេះប្រទះឃើញតាមបណ្តាញទំនាក់ទំនងសង្គម។

តាមពិនិត្យវ៉ែនតានេះពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ដល់ដើមឆ្នាំ១៩៩៩ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះឈ្នះ។ពេលនោះដេក ដើរ ឈរ អង្គុយ នឹកគិតចង់បានសន្តិភាពដើម្បីមានឱកាសកសាងប្រទេស។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងថា, ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ។

សម្តេចថ្លែងថា, ពេលនេះសន្តិភាពមានហើយត្រូវរួមគ្នាការពារកុំឱយបាត់បង់ទៅវិញ។

សម្តេចតេជោ ហ៊ុនសែន ក៏សូមកុំឱយក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំនិងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖