ខេត្តកោះកុង ៖ ដោយសារតែរឿងគំនុំ បុរសម្នាក់បានប្រេីហិង្សាលេីស្រ្តីម្នាក់បណ្ដាលឱ្យរងរបួស បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួនយកមកសាកសួរតែម្តង។ នេះបេីយោងតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី០២ ខែមិថុនា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា ករណីខាងលើនេះ បានកេីតឡេីងកាលពីវេលាម៉ោង៦ និង៤០នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ។
ជនបង្កឈ្មោះ ឈឿន ផានិត ភេទប្រុសអាយុ ២០ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករបើកឡានដឹកទឹកកក មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតកៃចុងស្រួចប្រវែង២៤សង់ទីម៉ែត្រចាក់ទៅលើ ជនរងគ្រោះឈ្មោះ ហឿន ឈីម ភេទស្រីអាយុ ៥២ឆ្នាំរស់នៅ បច្ចុប្បន្នភូមិឃុំជាមួយគ្នាបណ្ដាលឲ្យរងរបួសចំនួន០២កន្លែង ធ្ងន់ត្រូវប្រអប់ដៃខាងស្ដាំមួយកន្លែងត្រូវកំភួនដៃខាងស្ដាំមួយកន្លែង។ មូលហេតុ បណ្ដាលមកពីគំនុំ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីសួរចម្លើយនិងកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖សហការី