ព័ត៌មានទាន់ហេតុការណ៍៖

ឃេីញម៉ូតូម្ចាស់ភ្លេចដកសោចេញឡេីងជិះបំណងលួច ម្ចាស់មកទាន់ឃាត់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ក្រោយពីធ្វេីសកម្មភាពលួចម៉ូតូមួយគ្រឿងមិនបានសម្រេច​ កាលពីវេលាម៉ោង៣និង៤០នាទី​ រសៀលថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០២២​ នៅចំណុចក្រោយវត្តសុភាឃួន​ ភូមិព្រៃទា២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

ជនសង្ស័យឈ្មោះ ខៀវ​ ម៉េង​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុម្ចាស់បានទុកម៉ូតូម៉ាកស្គូពីពណ៌​ស ពាក់ស្លាកលេខភ្នំពេញ1IS. 6942 នៅមុខផ្ទះដោយភ្លេចដកសោចេញហេីយចូលទៅក្នុងផ្ទះបាត់​ លុះមកដល់វេលាកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ដេីរថ្មេីរជេីងឃេីញឱកាសល្អក៏បានឡេីងជិះកាច់សោបំណងជិះចេញទៅតែម្ចាស់ឃេីញទាន់ក៏ឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ចតែម្តង។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាក់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖