ព័ត៌មានទាន់ហេតុការណ៍៖

ខណៈមានភ្លៀងខ្យល់រន្ទះបាញ់ងាប់សត្វគោអ្នកភូមិ ៨ក្បាលនៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី៣ ខែមិថុនា ២០២២ ភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានលាយឡំដោយផ្គររន្ទះផងនោះ បានបាញ់ត្រូវសត្វគោរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ងាប់៨ក្បាល។

ប្រជាពលរដ្ឋភូមិសាមឃួយជាម្ចាស់គោ បានឲ្យដឹងថា នៅវេលាម៉ោងជិត៤ រសៀលមានធ្លាក់ភ្ញៀងយ៉ាងខ្លាំង​ដោយ​លាយឡំ​ជាមួយផ្គរន្ទះផង ក្រោយពីមេឃបានរាំងភ្លៀង​ពួកគាត់​បានចេញ​ទៅ​មើលគោ​ដែលលែងឱ្យស៊ីស្មៅនៅខាងក្រោយភូមិ ក៏បានឃើញសត្វគោងាប់គរជើង៨ក្បាល។

ប្រជាពលរដ្ឋនៅភូមិខាងលើ បានឲ្យដឹងថា ចំណោមសត្វគោដែលត្រូវរន្ទះបាញ់ងាប់​នោះ មានគោ​លោក​មេភូមិចំនួន៧ក្បាល ​និង​គោ​អ្នក​ភូមិ​មួយក្បាល។

 អាជ្ញាធរ​បាន​អំពាវនាវដល់​ប្រជាពល​ដែល​មាន​សត្វគោ​ ក្របី​ គួរ​ត្រូវ​ធ្វើរោង​ ឬ​ក្រោល​សម្រាប់ថែទាំឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានការបាត់បង់ដោយគ្រោះធម្មជាតិបែបនេះទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖