ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រវឹងទាស់សម្ដីគ្នាប្រេីកាំបិតផ្គាក់កាប់បុរសម្នាក់បណ្តាលឱ្យរងរបួស​ ត្រូវសមត្ថកិច្ចចាប់វៃខ្នោះ

ចែករំលែក៖

ខេត្ត​បាត់ដំបង ​៖​ បេី​តាមការបញ្ជាក់ពី​លោកវរសេនី​យ៍ទោ​ ហេង​ បារាំង​ អធិការនគរបាលស្រុកភ្នំព្រឹ​ក​​ បានឱ្យដឹងថា​ លោកបានដឹក​នាំកម្លាំងផ្នែកជំនាញ​ រួមជាមួយកម្លាំងប៉ុ​ស្តិ៍នគរបាលរដ្ឋបាល​ ចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឡុង វុទ្ធី ហៅ វុធ អាយុ៥៧ឆ្នាំ មានទីលំនៅភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់​ដំបង​(មុខរបរកម្មករ​)​មកកាន់អធិការដ្ឋាននគបាលស្រុកដេីម្បីសាក​សួរ​ និងដកហូតកាំបិតផ្គាក់ចំ​នួន​០១ដេីម​ ក្រោយផឹកស្រាស្រវឹងក៏ទាស់សម្ដីគ្នាជាមួយអ្នកជិតខាង​ បានយកកាំបិតផ្គាក់កាប់បុរសម្នាក់បណ្តាលឱ្យរងរបួស​ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០​២​២ ម្សិលមិញនេះ​។ 

សូមជម្រាបជូនថា​ មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃកេីតហេតុខាងលេីនាវេលា​ម៉ោងប្រ​មា​ណ​ប្រមាណ១២និង០០នាទីនៅចំ​ណុ​ចអូរដំបង ស្ថិតក្នុងក្រុមទី ៩ ភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹកខេត្តបាត់​ដំ​បង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស( ប្រើកាំ​បិតផ្គាក់កាប់លេីជនរងគ្រោះ )កើតឡើង ដែល​ករ​ណីនេះបង្កដោយជនសង្ស័យ ខាងលេីបានយកកាំបិតផ្គាក់​ ​ដងឬស្សី​​ កាប់ទៅលើជនរងគ្រោះឈ្មោះ ចាន់ ចែម ​ហៅ រឿនភេទប្រុស អាយុ​៥​៣​​ឆ្នាំ មានទីលំនៅភូមិអូរធំ​ ឃុំភ្នំព្រឹក​ ស្រុកភ្នំព្រឹក​ ខេត្ត​បាត់ដំបង​បណ្តាលឱ្យរងរបួសហេីយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ​ ។  ភ្លាមៗ​នោះសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេីយកមកធ្វេីការសាកសួរ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយ​បានឆ្លេីយ​សារភាពថា​ មូលហេតុដែល​ខ្លួនប្រេីកាំបិតកាប់ទៅលេីជនងគ្រោះបែបនេះគឺដោយសារខ្លួនមាន​ទំនាស់ពាក្យសំដី​ ជាមួយជនងគ្រោះក៏ផ្តេីមទៅជា​កំ​ហឹងនិងស្ថិតដោយក្នុងស្ថានភាព​ស្រវឹងផង​ទេីបប្រព្រឹត្តិបែបនេះ។ 

បច្ចុប្បន្ន​នៅព្រឹកថ្ងៃសៅរ៍​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ កម្លាំងនគរបាលស្រុកភ្នំព្រឹក បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងមកការិ​យាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី​ច្បាប់ ៕

ដោយ​៖សហការី​


ចែករំលែក៖