ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី​ស្នងការរងនគរបាលរាជធានីភ្នំពេញ​ ដឹកនាំកម្លាំងក្រុមប្រចាំបញ្ជាវេនទី៣ ដើម្បីត្រៀមអន្តរាគមន៍​ និងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ​

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ លោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ ស្នងការរង នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកម្លាំងក្រុមប្រចាំបញ្ជាវេនទី៣ ចូលរួមប្រជុំជួរ ដើម្បីត្រៀមអន្តរាគមន៍​ និងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានកម្លាំងសរុបចំនួន ៣៥នាក់។ 

សូមជម្រាបថា​​ មន្ត្រីនគរបាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមរួចជាស្រេចដេីម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមគ្រប់ការិយាល័យបោះឆ្នោត ក្នុងរាជធានីភ្នំពេញ ដោយភាពទទួលខុសត្រូវលេីតួនាទីភារកិច្ចរបស់ខ្លួន។ 

គួរបញ្ជាក់ថា​ ជារៀង​រាល់​ថ្ងៃ​ កម្លាំងអធិការនគរបាលខណ្ឌទាំង១៤​  បានចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន៕

ដោយ​៖សហការី​


ចែករំលែក៖