ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ប្រកួតប្រជែង គណបក្សប្រជាជនកម្ពុជានៅតែឈានមុខគេក្នុងការទទួលបានអាសនៈ និងតំណែងមេឃុំ ចៅសង្កាត់

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានថ្លែងថា, ប្រកួតប្រជែង គណបក្សប្រជាជនកម្ពុជានៅតែឈានមុខគេក្នុងការទទួលបានអាសនៈ និងតំណែងមេឃុំ ចៅសង្កាត់។ 

លោក ហ៊ុន ម៉ានី បានលើកឡើងថា, ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទៅដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវជ្រើសរើសគណបក្សប្រជាជនកម្ពុជាឱ្យបន្តបម្រើបងប្អូន ក្នុងមូលដ្ឋាន ឃុំ សង្កាត់សម្រាប់អាណត្តិថ្មីនេះបន្តទៀត។ ក្នុងចំណោមគណបក្សទាំង១៧ដែលបានចូលរួមប្រកួតប្រជែង គណបក្សប្រជាជនកម្ពុជានៅតែឈានមុខគេក្នុងការទទួលបានអាសនៈ និងតំណែងមេឃុំ ចៅសង្កាត់។ លទ្ធផលនេះ គឺជាទឡ្ហីករណ៍ដ៏សំខាន់មួយសម្រាប់មន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ឱ្យខិតខំប្រឹងប្រែងទ្វេដងដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ កសាង អភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស បន្តការពារសុខសន្តិភាព ស្ថិរភាពបន្តទៅមុខទៀត សក្តិសមនឹងជំនឿជាក់ និងទំនុកចិត្តដែលបានផ្តល់ជូនតាមរយៈសន្លឹកឆ្នោតនេះ។

ជយោ! គណបក្សប្រជាជនកម្ពុជា!

ជយោ! សន្តិភាព និងការអភិវឌ្ឍ!

ជយោ! ប្រជាធិបតេយ្យ! ៕

ដោយ ៖ សិលា


ចែករំលែក៖