ព័ត៌មានទាន់ហេតុការណ៍៖

មិត្តភក្ដិ ចេញមុខបញ្ជាក់លម្អិតមូលហេតុពិតនៅពីក្រោយការស្លាប់របស់តារាសម្តែងគង់ ម៉ូនីកា

ចែករំលែក៖

ភ្នំពេញ៖ ពិតជាធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងបានផ្ញើសាររំលែកទុក្ខនិងសោកស្តាយទៅកាន់ក្រុមគ្រួសារសពតារាសម្តែងគង់ ម៉ូនីកា បន្ទាប់ពីគេទទួលបានដំណឹងថានាងបាន ទទួលមរណភាពនោះ ។បើទោះបីជាមានការបញ្ជាក់ច្បាស់ៗពីមិត្តរួមអាជីពក៏ដោយថានាងស្លាប់ដោយសារការគាំងបេះដូងក្តីក៏ក្នុងនោះគេសង្កេតឃើញមានអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញយោបល់គ្មានមូលដ្ឋាន មិនគោរពសិទ្ធិអ្នកដទៃ និងចោទប្រកាន់គ្មានការពិតនោះ ពិសេសទៅលើការចោទប្រកាន់ទៅសពថាមូលហេតុមកពីការប្រើប្រាស់សារធាតុញៀន។ 

  ពេលនេះនារីម្នាក់ដែលជាមិត្តជិតដិតរបស់នាងក៏បានចេញមុខ លើកឡើងពីមូលហេតុនៅពីក្រោយការស្លាប់របស់នាងហើយ។ មិត្តជិតដិតនាងម្នាក់មានឈ្មោះលើគណនីយហ្វេសប៊ុកឈ្មោះLeak News បានបញ្ចេញសារច្បាស់ៗថាក្នុងនាមខ្ញុំជាមិត្តរបស់ Kong Monika ចង់ប្រាប់ថា: monika នាងផុតទៅដោយជំងឺប្រចាំកាយបេះដូងនឹងក្រពះសូមចិត្តមនុស្សគិតអវិជ្ជាមានមួយចំនួនតូចអោយតែលឺថាស្លាប់ដោយសារជំងឺបេះដូងគឺគាំងថ្នាំលេងគ្រឿងញៀននោះ… នាងស្លាប់ទៅហើយកុំបង្កើតរឿងអោយឈ្មោះអាក្រក់ដល់នាងអីអោយគ្នាទៅដោយស្រស់ស្អាតឈ្មោះល្អផងចុះ។ ភ្ជាប់ដោយសារនេះគឺរូបថតនៃការឆ្លើយឆ្លងសាររវាងនាងនិងមិត្តភក្ដិ ដែលបានបង្ហាញទាំងរូបថតនាងនៅក្នុងគ្លីនិកមួយថែមទៀតផង។ តបទៅកាន់អ្នកលេងបណ្តាញសង្គមមួយចំនួនទាំងលើសពីការពិតនារីម្នាក់ផ្សេងទៀតដែលជាមិត្តភក្ដិកញ្ញា គង់ ម៉ូនីកា លើកឡើងថា  “បងដឹងច្បាស់ជាងខ្ញុំមិត្តវាដែលតៀនមិត្តខ្ញុំផឹកថ្នាំបេះដូងទៀត ចឹងពាក្យបងសរសេរមកខ្ញុំថតទុករួចហើយ ចាំមានគេខលមកចូលអញ្ជើញមកផង និយាយចោទប្រកាន់មិត្តអញចឹងចាំដោះស្រាយជាច្បាប់។ នារីខាងលើក៏បានទាំងព្យាយាមបញ្ចេញសារតបត្រឡប់ទៅកាន់ក្រុមអ្នកលេងបណ្តាញសង្គមមាត់ឥតគម្រប និងចេះសរសេរអក្សរប៉ុន្តែមិនបានឆ្លងកាត់ការគិតវែងឆ្ងាយនោះ។ គេនៅទន្ទឹងរងចាំតាមដានបន្តទៀតថាតើករណីនេះនឹងបន្តទៅជាយ៉ាងណា។ 

  គួរបញ្ជាក់ដែរថា ដំណឹងដ៏សោកសៅនិងគួរឲ្យសោកស្តាយណាស់ ដែលតារាសម្តែង  ” Kong Monika” ដែលជាតួស្រីក្នុងបទ របស់តារាចម្រៀង Tempo Tris គឺបទ “អែនអន”  និង ជាតួឯកស្រីក្នុងMVបទចម្រៀងល្បីរបស់តារាចម្រៀង ខេម ជូនដំណើរអូនឡើងផ្លូវhighway បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែមិថុនាឆ្នាំ ២០២២ ។ សពត្រូវបានក្រុមគ្រួសារសាច់ញាតិធ្វើពិធីបុណ្យនៅក្នុងបរិវេនវត្តទួលអស់លោកនាខណ្ឌឬស្សីកែវ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖